Cctimesw1140xh150cm copy

ជប៉ុនផ្តល់ជំនួយជាង ៧៦ម៉ឺនដុល្លារដល់កម្ពុជា ក្នុងការលើកកម្ពស់ការអប់រំបរិស្ថាន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៦កុម្ភៈ បានឯកភាពផ្តល់ថវិកាសរុបចំនួន ៧៦៨,៦២៧ ដុល្លារ ដល់ស្ថាប័នទទួលជំនួយចំនួនបី ក្រោមគ្រោងការណ៍ជំនួយឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ ជំនួយឥតសំណងជាង ៧៦ម៉ឺនដុល្លារនេះ សម្រាប់ការលើកកម្ពស់ការអប់រំបរិស្ថាន កែលម្អការអប់រំកុមារតូច និងលើកកម្ពស់ផ្នែកវេជ្ជសាស្រ្តក្នុងតំបន់នៅកម្ពុជា។

ថវិកាចំនួន ១៦០,១៤០ ដុល្លារ សម្រាប់អង្គការ Nature Center Risen (NCR) ក្នុងការអនុវត្ត “ការលើកកម្ពស់ការអប់រំបរិស្ថានសម្រាប់កុមារតូច ក្នុងក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា” ថវិកាចំនួន ៤១៤,៧៥៦ ដុល្លារអាមេរិក សម្រាប់អង្គការសន្តិស្ម័គ្រចិត្ត (SVA) ក្នុងការអនុវត្ត “កែលម្អលទ្ធភាពទទួលបាន និងគុណភាពនៃការអប់រំកុមារតូច របស់សាលាមត្តេយ្យសិក្សារដ្ឋ ក្នុងខេត្តឧត្តរមានជ័យ” និងថវិកាចំនួន ១៩៣,៧៣១ ដុល្លារអាមេរិក សម្រាប់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) ក្នុងការអនុវត្ត “គម្រោងលើកកម្ពស់ប្រព័ន្ធកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្ដ នៅក្នុងតំបន់ភូមិភាគឦសាន្តនៃប្រទេសកម្ពុជា តាមរយៈការពង្រឹងការអនុវត្តការវះកាត់”។

នៅថ្ងៃទី២៦ ខែកុម្ភៈ លោក តានីណៃ អ៊ីឈិតូមុ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នកតំណាងអង្គការទាំងបីខាងលើ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ។ យើងជឿជាក់ថា ជំនួយឥតសំណងនេះ នឹងកែលម្អគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង