វៀតណាម៖ អ្នកទោសប្រើប្រាស់គ្រឿងញៀនចំនួន ១៩១ នាក់ដែលកំពុងទទួលការព្យាបាលការប្រើប្រាស់គ្រឿងញៀនបានរត់គេចខ្លួនចេញពីមជ្ឈមណ្ឌលស្តារនីតិសម្បទា Soc Trang នៅតំបន់ដីសណ្តទន្លេមេគង្គនៃប្រទេសវៀតណាមកាលពីចុងសប្តាហ៍មុន។ ការរត់គេចខ្លួនរបស់អ្នកទោសនេះកើតឡើង បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាដោយហិង្សាជាមួយនិងឆ្មាំយាមគុក។លោក Nguyen Thanh Binh ប្រធានមជ្ឈមណ្ឌលបានរាយការណ៍ថា គិតត្រឹមថ្ងៃអាទិត្យ អាជ្ញាធរបានចាប់ខ្លួនអ្នករត់គេចខ្លួនប្រហែល ៨០នាក់ឡើងវិញ ហើយអាជ្ញាធរកំពុងស្វែងរកអ្នករត់គេចខ្លួនដែលនៅសេសសល់។
បើតាមប៉ូលីសវៀតណាមបានឲ្យដឹងថាការរត់គេចខ្លួននេះ បានកើតឡើងកាលពីរសៀលថ្ងៃសៅរ៍ បន្ទាប់ពីមានជម្លោះរវាងអ្នកទោសនិងឆ្មាំគុកប្រហែល ២០ នាក់ ដែលបានកើនឡើងជាជម្លោះកាន់តែធំ។ លុះដល់ម៉ោង៥ល្ងាច ក្រុមអ្នកទោសមួយក្រុមបានវាយកម្ទេចខ្លោងទ្វារធំ ហើយបានរត់គេចខ្លួនតាមផ្លូវដែលនៅជាប់គ្នា និងវាលស្រែភាពចលាចលបានធ្វើឲ្យអ្នកទោសជាច្រើនទៀតរត់បន្តកន្ទុយគ្នា។
មជ្ឈមណ្ឌលកែប្រែនេះមានទណ្ឌិតចំនួន ៤១៩ នាក់ ដែលភាគច្រើនជាបុរសជាប់ទោសភាគច្រើនប្រើប្រាស់គ្រឿងញៀន។ ដោយសារការចលាចលភ្លាមៗនោះ ឆ្មាំ និងទាហានជាង ២០ នាក់មិនអាចទប់ស្កាត់ការរត់គេចខ្លួនបានទេ ដែលបណ្តាលឱ្យមានអ្នករបួសក្នុងចំណោមឆ្មាំគុក៕