
ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា មានជំនឿជឿជាក់ថា ចំណងមិត្តភាពកម្ពុជា-វៀតណាម នឺងកាន់តែមានភាពស៊ីជម្រៅទៅលើគ្រប់វិស័យ។ នេះបើតាមសារលិខិតរបស់ព្រឹទ្ធសភាកម្ពុជាជូនចំពោះប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។
យោងតាមសារលិខិត ព្រឹទ្ធសភាកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ ក៏ដូចជារវាងរដ្ខសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានបន្តពូនជ្រុំ និងរីកចម្រើនឡើងឥតឈប់ឈរ។
លើសពីនេះ ព្រឹទ្ធសភាមានជំនឿជឿជាក់ថា ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រជាជន និងប្រតែសទាំងពីរនឹងស្ថិតស្ថេរគង់វង់ជារៀងដរាប និងបន្តពង្រឹងពង្រីកឱ្យកាន់តែស៊ីជម្រៅថែមទៀតទាំងពេលបច្ចុប្បន្ន និងពេលអនាគត។
