Cc time web banner 054637

ក្រុមគ្រូពេទ្យកូរ៉េខាងត្បូងចេញបាតុកម្ម ប្រឆាំងរដ្ឋាភិបាលកូរ៉េក្នុងការដំឡើងចំនួននិស្សិតពេទ្យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

កូរ៉េ៖ វេជ្ជបណ្ឌិតកូរ៉េខាងត្បូងជាច្រើនរយនាក់បានប្រមូលផ្តុំគ្នា និងបន្តដំណើរឆ្ពោះទៅកាន់ការិយាល័យប្រធានាធិបតីក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃអាទិត្យ ដើម្បីប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនការចូលរៀននៅសាលាវេជ្ជសាស្ត្រពេទ្យបន្ថែមទៀតរបស់និស្សិតកូរ៉េ។រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងបង្កើនការចូលរៀននៅសាលាវេជ្ជសាស្រ្ដដល់និស្សិតពេទ្យចំនួន ២.០០០ នាក់ចាប់ពីឆ្នាំសិក្សា ២០២៥ ឡើងហើយលោកមានបំណងបន្ថែមគ្រូពេទ្យចំនួន ១០.០០០ នាក់ទៀតនៅឆ្នាំ ២០៣៥។

ការសម្រេចចិត្តរបស់រដ្ឋាភិបាលកូរ៉េនេះបានធ្វើឲ្យក្រុមគ្រូពេទ្យកូរ៉េជាច្រើនពាន់នាក់មិនសប្បាយចិត្តដោយលើកហេតុផលថារដ្ឋាភិបាលជំរុញតែក្រុមនិស្សិតឲ្យសិក្សាផ្នែកវិទ្យាសាស្រ្តស្របពេលដែលជំនាញពេទ្យផ្នែកបេះដូង និងកុមារកំពុងតែកង្វះធនធានពេទ្យជាច្រើននាក់ ក្រុមគ្រូពេទ្យកូរ៉េអះអាងទៀតថានិស្សិតភាគច្រើនចាប់យកតែជំនាញវិទ្យាសាស្រ្តពោរគឺភាគច្រើនជ្រើសយកជំនាញវះកាត់ កែសម្ផស្សចៀសជាងជំនាញពេទ្យជាច្រើនទៀតកំពុងតែខ្វះ។

មុនពេលឈានដល់បាតុកម្មទូទាំងប្រទេសក្រុមវេជ្ជបណ្ឌិតដែលតំណាងឱ្យតំបន់ផ្សេងៗនៅទូទាំងប្រទេសកូរ៉េបានជួបជុំគ្នាក្នុងការប្រជុំដែលរៀបចំឡើងដោយសមាគមគ្រូពេទ្យកូរ៉េដើម្បីស្នើដល់រដ្ឋាភិបាលឲ្យគិតគូការសម្រេចចិត្តរបស់ខ្លួនសារឡើងវិញ ក៏ប៉ុនការស្នើទាំងនោះបានត្រឹមតែទទួលបានភាពវិជ្ជមានម្លោះហើយជម្រើសចុងក្រោយក្រុមគ្រូពេទ្យក៏សម្រេចចិត្តនាំគ្នាចេញបាតុកម្មតែម្តង។ សមាគមបានស្នើឱ្យរដ្ឋាភិបាលលុបចោលផែនការនេះ ដោយបានលើកហេតុផលថាការចូលរៀននៅសាលាវេជ្ជសាស្ត្រកម្រិតខ្ពស់នឹងធ្វើឱ្យកម្រិតអប់រំផ្នែកវេជ្ជសាស្រ្តទាំងមូលធ្លាក់ចុះក្នុងប្រទេសកូរ៉េខាងត្បូង ហើយនឹងមិនដោះស្រាយអតុល្យភាពនៃធនធានវេជ្ជសាស្រ្តនោះទេ។

ជាការឆ្លើយតបរដ្ឋាភិបាលកូរ៉េខាងត្បូងបានអះអាងថា ខ្លួននឹងបន្តអនុវត្តគោលនយោបាយនេះ និងចាត់វិធានការតាមផ្លូវតុលាការភ្លាមៗប្រឆាំងនឹងការលាលែងពីតំណែងជាសមូហភាពរបស់វេជ្ជបណ្ឌិត។ សមាគមបានព្រមានពីការតវ៉ាបន្តទៀត ប្រសិនបើរដ្ឋាភិបាលទទូចលើគោលនយោបាយរបស់ក្រុមគ្រូពេទ្យ។ មន្ទីរពេទ្យធំៗជាច្រើនក្នុងប្រទេសកូរ៉េខាងត្បូងបានលុបចោល និងពន្យារពេលការវះកាត់ដែលបានគ្រោងទុក និងនីតិវិធីព្យាបាលផ្សេងទៀត ដោយសារតែនាំគ្នាចេញបាតុកម្មប្រឆាំងនិងរដ្ឋាភិបាលកូរ៉េ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង