Cctimesw1140xh150cm copy

អ្នកវិទ្យាសាស្រ្តរកឃើញ«ឆ្អឹងសត្វនាគ»មានអាយុជាង២៤០លានឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ហ្វូស៊ីលសត្វនាគដែលក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញ

ស្កុតលែន៖ សារមន្ទីរជាតិស្កុតលែន (NMS) National Museums Scotland បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថាក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញហ្វូស៊ីលដែលបង្ហាញពីវត្តមានសត្វនាគដែលមានអាយុកាលជាង ២៤០លានឆ្នាំត្រូវបានដាក់បង្ហាញជាសាធារណៈ។ សត្វនាគប្រវែងប្រាំម៉ែត្រពីសម័យ Triassic ក្នុងប្រទេសចិនត្រូវបានកំណត់អត្តសញ្ញាណដំបូងក្នុងឆ្នាំ ២០០៣ ប៉ុន្តែបន្ទាប់ពីសិក្សាគំរូថ្មីចំនួន ៥ដង អស់រយៈពេលដប់ឆ្នាំ អ្នកវិទ្យាសាស្ត្រអាចពណ៌នាសត្វទាំងមូលដែលត្រូវបានគេហៅថា Dinocephalosaurus orientalis រឺ សត្វនាគដែលធ្លាប់មានវត្តមាននៅលើភពផែនដី។

ហ្វូស៊ីលចុងក្រោយដែលលេចចេញជារូបរាង បានផ្តល់នូវ "គំរូពេញលេញដ៏ស្រស់ស្អាតពីចុងច្រមុះដល់ចុងកន្ទុយ" នៃសត្វនាគ វេជ្ជបណ្ឌិត Nick Fraser អ្នកថែរក្សាវិទ្យាសាស្ត្រជាតិនៅ NMS (សារមន្ទីរជាតិស្កុតលែន) និងជាអ្នកស្រាវជ្រាវម្នាក់បានអះអាងថាច្បាស់ណាស់សត្វនាគពិតជាធ្លាប់មានវត្តមាននៅលើភពផែនដីយើងកាលពីជាង ២៤០លានឆ្នាំមែន។ លោកបន្តទៀតថាហ្វូស៊ីលនេះបានជួយបញ្ជាក់អំពីវត្តមានសត្វអាថ៌កំបាំងដែលធ្លាប់រស់នៅលើផែនដី ហើយក្រុមអ្នកស្រាវជ្រាវអន្តរជាតិមកពីស្កុតឡែន អាល្លឺម៉ង់ សហរដ្ឋអាម៉េរិក និងចិនបានបោះពុម្ពការរកឃើញរបស់ពួកគេនៅក្នុងទិនានុប្បវត្តិ Earth and Environmental Science Transactions of the Royal Society of Edinburgh ។

ចំណែកលោកសាស្ត្រាចារ្យ Li Chun មកពីវិទ្យាស្ថាន Vertebrate Palaeontology and Palaeoanthropology ក្នុងទីក្រុងប៉េកាំង គឺជាមនុស្សដំបូងគេដែលរកឃើញហ្វូស៊ីលកាលពីឆ្នាំ ២០០៣។ លោកបានទៅលេងភូមិតូចមួយក្នុងខេត្ត Guizhou ភាគខាងត្បូងប្រទេសចិន នៅពេលដែលគាត់បានកត់សម្គាល់ឃើញឆ្អឹងកងតូចមួយនៅក្នុងថ្មកំបោរហើយលោកនិងក្រុមអ្នកវិទ្យាសាស្រ្តជាច្រើនរូបទៀតក៏បើកការស្រាវជ្រាវលើរឿងនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង