ហ្សាការតា៖ គ្រោះរញ្ជួយដីកម្រិត៥,៦វ៉ិចទ័របានវា៧ប្រហារប្រទេសឥណ្ឌូនេស៊ីកាលពីល្ងាចថ្ងៃអាទិត្យបានអង្រួនផ្នែកខ្លះនៃកោះជ្វា របស់ប្រទេសឥណ្ឌូនេស៊ី និងរដ្ឋធានីរបស់ប្រទេសឥណ្ឌូនេស៊ី ។ ការរញ្ជួយដីកម្រិតដ៏ធំនេះមិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាតឬរបួសទេ។ទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រអាម៉េរិក បានអះអាងថា គ្រោះរញ្ជួយដីកម្រិតបឋមមានកម្រិត ៥.៦រ៉ិចទ័រ បានកើតឡើងនៅជម្រៅ ៣៧.២គីឡូម៉ែត្រ ។ ចំណុចកណ្តាលនៃការរញ្ជួយដីស្ថិតនៅចម្ងាយ៨០ គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុង Pelabuhanratu ដែលជាទីក្រុងឆ្នេរសមុទ្រក្នុងខេត្ត West Java។ មន្រ្តីក្នុងតំបន់ក៏បានអំពាវនាវឲ្យពលរដ្ឋរក្សាការប្រុងប្រយ័ត្ន និងស្វែងរកកន្លែងមានសុវត្ថិភាពជាបន្ទាន់។
ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី បានវាស់វែងកម្រិតបឋមរបស់ខ្លួននៅកម្រិត ៥.៧ រ៉ិចទ័រ និងក្នុងជម្រៅ ១០ គីឡូម៉ែត្រ។ លោក Daryono ដែលជាប្រធានមជ្ឈមណ្ឌលរញ្ជួយដី និងរលកយក្សស៊ូណាមិបាននិយាយថា ការរញ្ជួយដីនេះមានកម្រិតរញ្ជួយជាខ្លាំងដែលបានបង្កជាការប្រកាសអាសន្នដល់ពលរដ្ឋដែលកំពុងតែរស់នៅក្នុងតំបន់ដែលកំពុងតែមានហានិភ័យ។ លោក Daryono បន្តទៀតថា មិនមានគ្រោះថ្នាក់នៃរលកយក្សស៊ូណាមិនោះទេ ប៉ុន្តែលោកបានព្រមានអំពីការរញ្ជួយដីដែលអាចកើតមានបន្ថែមទៀតនាពេលខាងមុខ។
គួរបញ្ជាក់ថាឥណ្ឌូណេស៊ីដែលមានប្រជាជន ២៧០ លាននាក់ច្រើនជាងគេនៅអាស៊ី ងាយនឹងកើតមានការរញ្ជួយដីដោយសារតែទីតាំងរបស់ប្រទេសនេះនៅលើកំហុសភូគព្ភសាស្ត្រសំខាន់ៗដែលគេស្គាល់ថាជា "ចិញ្ចៀនភ្លើង" ប៉ាស៊ីហ្វិក។ការរញ្ជួយដីកម្រិត ៥.៦ រិចទ័រកាលពីឆ្នាំមុនបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦០២ នាក់នៅក្នុងទីក្រុង Cianjur នៃកោះជ្វាខាងលិច។ វាជាគ្រោះមហន្តរាយធំបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីការរញ្ជួយដី និងរលកយក្សស៊ូណាមិកាលពីឆ្នាំ ២០១៨ នៅតំបន់ Sulawesi បានសម្លាប់មនុស្សជាង ៤,៣០០ នាក់៕