Cc time web banner 054637

ចិនចាប់ខ្លួនក្រុមឆបោកលាក់ខ្លួនក្នុង«ខេត្តព្រះសីហនុ»បានជាង៤០នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ក្រុមឆបោកអនឡាញ

ចិន៖ យោងតាមសារព័ត៌មាន China News Service បានចេញផ្សាយថាក្រុមសន្តិសុខសាធារណៈតំបន់ម៉ុងហ្គោលីនៃប្រទេសចិន កាលពីថ្ងៃទី ២២ បានបង្រ្កាបករណីឆបោកតាមប្រព័ន្ធអនឡាញដែលប្រើប្រាស់កម្មវិធី «ការរាប់អានណាត់ជួប»ជានុយដើម្បីបោកប្រាស់ជនរងគ្រោះ ប៉ូលីសចិនបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៤០នាក់។ បន្ទាប់ពីការស៊ើបអង្កេត លំហូរទឹកប្រាក់ចូលក្នុងគណនីរបស់ក្រុមឆបោកមានលើសពី ១៤០ លានយន់ក្នុងរយៈពេលប្រាំមួយខែដោយក្នុងនោះភាគច្រើនជាក្រុមឆបោកដែលកំពុងតែលាក់ខ្លួននៅក្នុងខេត្តព្រះសីហនុ។

ក្រុមអ្នកស៊ើបអង្កេតចិនបានឲ្យដឹងថា ក្រុមហ៊ុនឆបោកនេះ បានចូលលាក់ខ្លួនក្នុងក្រុងព្រះសីហនុ ប្រទេសកម្ពុជា ជាយូរណាស់មកហើយ ក្រុមឆបោកនេះ មានការបែងចែកការងារច្បាស់លាស់ ដែលមានសមាជិករាប់រយនាក់ និង សមាជិកដែលបានចុះឈ្មោះជាង ៨,១០០នាក់ ហើយទឹកប្រាក់ប្រតិបត្តិការលើសពី ១៤០ លានយន់ក្នុងរយៈពេលត្រឹមតែ ៦ ខែប៉ុណ្ណោះ។

កងកម្លាំងជំនាញបានរកឃើញកន្លែងឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ចំនួន ៤ កន្លែង និងក្រុមឆបោកតាមប្រព័ន្ធទូរគមនាគមន៍ចំនួន ២ ក្រុមនៅក្រៅប្រទេស និងបានបើកប្រតិបត្តិការចាប់ខ្លួនជនសង្ស័យដែលនៅសេសសល់ដោយផ្អែកលើអត្តសញ្ញាណដែលបានកំណត់។ រហូតមកដល់ពេលនេះ កងកម្លាំងជំនាញបានចាប់ខ្លួនឧក្រិដ្ឋជនចំនួន ៤០នាក់ជាបន្តបន្ទាប់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង