Cctimesw1140xh150cm copy

កូរ៉េខាងត្បូងអនុញ្ញាតិឲ្យពលរដ្ឋ«ធ្វើការពីផ្ទះបណ្តោះអាសន្ន»ក្រោយមានខ្យល់ពុល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ខ្យល់ពុលក្នុងប្រទេសកូរ៉េខាងត្បូង

កូរ៉េ៖ មន្រ្តីនៃក្រសួងបរិស្ថានប្រទេសកូរ៉េខាងត្បូងបានប្រកាសថា ខ្លួននឹងផ្តល់អនុសាសន៍ឱ្យប្រធានាធិបតីកូរ៉េខាងត្បូងរៀបចំច្បាប់អនុញ្ញាតិឲ្យប្រជាជនធ្វើការពីផ្ទះបាន ដែលវិធានការនេះធ្វើឡើងកាត់បន្ថយធូលីខ្យល់កង្វក់ដែលកំពុងតែកើតមានឡើងក្នុងប្រទេសកូរ៉េ។ វិធានការនេះគ្រោងនិងចាប់ផ្តើមពីខែ មីនា ខាងមុខនេះ។

យោងតាមក្រសួងបរិស្ថាននៃប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថាខ្លួននិងធ្វើច្បាប់ដែលអាចអនុញ្ញាតិឲ្យពលរដ្ឋធ្វើការពីផ្ទះបណ្តោះអាសន្នមួយរយៈដែល"ផែនការនេះដើម្បីឆ្លើយតបជាមួយនិងសុខភាពរបស់ពលរដ្ឋកូរ៉េ" របស់រដ្ឋាភិបាលកូរ៉េខាងត្បូង ផែនការនេះក៏គ្រោងនឹងប្រកាសនៅសប្តាហ៍ក្រោយផងដែរ។ ក្រោមច្បាប់ពិសេសស្តីពីការកាត់បន្ថយ និងការគ្រប់គ្រងបញ្ហានៃខ្យល់កង្វក់ ដែលចូលជាធរមានក្នុងឆ្នាំ ២០១៩ រដ្ឋាភិបាលក្នុងតំបន់ត្រូវមានកាតព្វកិច្ចចាត់វិធានការបន្ទាន់ ប្រសិនបើកម្រិតមធ្យមប្រចាំថ្ងៃរបស់ខ្យល់គឺឡើង PM 2.5 លើសពី ៥០ មីក្រូក្រាមក្នុងមួយម៉ែត្រគូប។ ប្រសិនបើវិធានការសង្គ្រោះបន្ទាន់ត្រូវបានអនុវត្ត ប្រមុខរដ្ឋាភិបាលក្នុងតំបន់ត្រូវគ្រប់គ្រងម៉ោងប្រតិបត្តិការ និងការប្រើប្រាស់រោងចក្រថាមពលធ្យូងថ្ម និងឧបករណ៍បញ្ចេញធូលីខ្នាតធំផ្សេងទៀតដើម្បីទប់ស្កាត់ការរីករាលដាលកាន់តែខ្លាំងឡើង ដោយក្នុងនោះការដ្ឋានសំណង់ក៏ត្រូវតែត្រូវបានបញ្ជាឱ្យកាត់បន្ថយប្រតិបត្តិការផងដែរ។

បន្ថែមពីលើវិធានការសង្គ្រោះបន្ទាន់ខាងលើ ការធ្វើការពីផ្ទះ ការកាត់បន្ថយការធ្វើដំណើរ និងការធ្វើសន្និសីទតាមវីដេអូ នឹងត្រូវបានណែនាំយ៉ាងខ្លាំងចាប់ពីខែមីនានេះតទៅ នេះបើយោងតាមក្រសួងបរិស្ថាន។បន្ទុកលើឧស្សាហកម្មមិនត្រូវបានគេរំពឹងថានឹងមានសារៈសំខាន់នោះទេ ដោយសារតែវិធានការកាត់បន្ថយធូលីបន្ទាន់គឺធ្វើឡើងតែប្រហែល 10 ថ្ងៃក្នុងមួយឆ្នាំប៉ុណ្ណោះ នេះបើយោងតាមរបាយការណ៍ក្នុងស្រុក។

ប្រធានាធិបតីកូរ៉ែខាងត្បូងលោក Yoon Suk Yeol បានអំពាវនាវឱ្យមានការឆ្លើយតបចំពោះបញ្ហាធូលីដីខ្យល់មិនល្អ ។លោក Yoon បាននិយាយកាលពីថ្ងៃអង្គារថា "កំហាប់ខ្យល់កង្វក់អាចនិងកើនឡើងជាខ្លាំងជាឆ្នាំមុនៗ"។ លោកបានបញ្ជាឲ្យក្រសួងពាក់ព័ន្ធឆ្លើយតបយ៉ាងសកម្ម និង«ការត្រៀមលក្ខណៈជាចាំបាច់»ដើម្បីទប់ស្កាត់បញ្ហានេះជាបន្ទាន់។

គួរកត់សម្គាល់ថាស្តង់ដាររបស់ប្រទេសកូរ៉េសម្រាប់ខ្យល់កង្វក់គឺ PM 2.5 ភាគល្អិតល្អិតល្អន់ឬភាគល្អិតដែលមានអង្កត់ផ្ចិត 2.5 មីក្រូឬតិចជាង គឺមានភាពធូរស្រាលជាងស្តង់ដារអន្តរជាតិ ប្រទេសកូរ៉េចាត់ថ្នាក់កម្រិតខ្យល់កង្វក់ PM 2.5 លើសពី ៣៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូបថា "ជាបញ្ហាអាក្រក់ខ្លាំង" និងលើសពី ៧៥ មីក្រូក្រាមថា "ពលរដ្ឋអាចនិងប្រឈមបញ្ហាសុខភាពខ្លាំង" គោលការណ៍ណែនាំគុណភាពខ្យល់របស់អង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍ឱ្យប្រទេសនានារក្សាការបំពុល PM 2.5 នៅក្រោម ១៥ មីក្រូក្រាម៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង