Yearendyearend1140x150

ជំងឺកូរ៉ូណា COVID-19 កំពុងគំរាមគំហែងដល់វិស័យអចលនទ្រព្យនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/
សំណងនៅក្នុងរាជធានីភ្នំពេញ។

ភ្នំពេញ៖ ការផ្ទុះនៅវីរុសកូរ៉ូណា COVID-19 កំពុងគំរាមគំហែងដល់វិស័យអចលនទ្រព្យមួយចំនួននៅប្រទេសកម្ពុជា។បច្ចុប្បន្នអ្នកប្រកបមុខរបររកស៊ីរមួយចំនួនលែងសម្រុង ទិញដី ឬផ្ទះ ហើយអតិថិជនខ្លះមិនហ៊ានចំណាយលុយ ដើម្បីវិនិយោគ ឬទិញដីនោះទេ ទុកលុយប្រើប្រាស់ក្នុងពេលដែលមានការចាំបាច់ នឹងដោះស្រាយពេលមានជំងឺកូរូណា។តែយ៉ាងណា អ្នកជំនាញថា កម្ពុជាមានផលប៉ះពាល់តិចតួច ហើយពួកគេរំពឹងថា វីរុសកូរ៉ូណា COVID-19នឹងដោះស្រាយក្នុងពេលឆាប់ៗនេះ។

លោកបណ្ឌិត គឹម ហ៊ាង ប្រធានក្រុមហ៊ុន ខ្មែររៀលអ៊ីស្ទែត និងជាអ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍ថា បច្ចុប្បន្នអ្នកប្រកបមុខរបររកស៊ីរមួយចំនួនខ្លះនៅកម្ពុជាលែងសម្រុង ទិញដី ឬផ្ទះ ដោយពួកគេទុកធនធាន ដើម្បីប្រើប្រាស់ក្នុងពេលដែលចាំបាច់មួយដែលបង្កដោយវីរុសកូរ៉ូណាCOVID-19។

បើតាមលោកបណ្ឌិត គឹម ហ៊ាង រយៈពេលពីខែកន្លងមកនេះ មានក្រុមហ៊ុនមួយចំនួននៅស្រុកក្រៅស្ងាត់ ក្នុងការមកវិនិយោគលើផ្នែកអចលនទ្រព្យ ក៏ដូចជាក្រុមហ៊ុន ខ្មែររៀលអ៊ីស្ទែត របស់លោក ដែលពីមុនមានភ្ញៀវបរទេសជាច្រើន ដូចជា កូរ៉េ ជប៉ុន ចិន ហុងកុង ម៉ាកាវ ម៉ាឡេ សិង្ហបុរី និងសហរដ្ឋអាមេរិកជាដើម។

តែយ៉ាងណាក៏ដោយអ្នកជំនាញអចលនទ្រព្យរូបនេះយល់ថា ផលប៉ះពាល់វីរុសកូរ៉ូណា ជាផ្នែកតូចមួយប៉ុណ្ណោះ សម្រាប់ទីផ្សារអចលនទ្រព្យរបស់កម្ពុជា។លោកថាផលប៉ះពាល់ដ៏ធំនោះគឺ ការធ្លាក់ចុះនៃម៉ាក្រូសេដ្ឋកិច្ចពិភពលោក មិនថាតែផ្នែកអចលនទ្រព្យ វិស័យកាត់ដេរ ឬវិស័យទេសចរណ៍នោះទេ។

លោកថា ជាងពីខែមកនេះវិស័យមួយចំនួនដូចជា អចលនទ្រព្យ និងឧស្សាហកម្ម ម៉ាក្រូសេដ្ឋកិច្ច ចាប់ផ្តើមធ្លាក់ចុះជាលំដាប់។ហើយការធ្លាក់ចុះនេះ គឺមូលហេតុចំបងខ្វះវត្ថុធាតុដើមពីចិន ព្រោះចិនជាធនធានដែលផ្គត់ផ្គង់វត្ថុធាតុដើមដ៏ធំមួយសម្រាប់ប្រទេសជាច្រើន។

លោក ងីម រតនា ជាអ្នកគ្រប់គ្រងទូទៅ និងជាប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនអចលនទ្រព្យមួយរូបក្នុងប្រទេសកម្ពុជា បានលើកឡើងថា វីរុសកូរ៉ូណា COVID-19 កំពុងតែមានផលប៉ះពាល់ត្រង់ចំណុចខ្លះនៃផ្នែកទីផ្សារអចលនទ្រព្យនៅកម្ពុជា។លោកថា បន្ទាប់ពីមានការផ្ទុះវិរុសកូរូណាមួយរយៈកន្លងមកនេះ ផ្នែកខ្លះនៃវិស័យទីផ្សារអចលទ្រព្យនៅកម្ពុជា ក៏ចាប់ផ្តើមមានការធ្លាក់ចុះ។

លោក ងីម រតនា និយាយថា អតិថិជនខ្លះមានការភ័យក្លាច មិនហ៊ានចំណាយលុយ ដើម្បីវិនិយោគ ឬទិញដីនោះទេ ទុកលុយប្រើប្រាស់ក្នុងពេលដែលមានការចាំបាច់ នឹងដោះស្រាយពេលមានជំងឺកូរូណានេះចំពោះពួកគេ។មួយវិញទៀតក៏ធ្វើអោយមានការថយចុះ រវាងទំនាក់ទំនងអតិថិជនជាមួយក្រុមហ៊ុន រាល់ការណាត់ជួប ពិភាក្សា និងជជែកគ្នារឿងទិញលក់អចលនទ្រព្យ ដែលពីមុនក្រុមហ៊ុនលក់បានពីចន្លោះ១០ភាគរយឡើងទៅ តែអីលូវនៅសល់ត្រឹមតែចន្លោះពី៥ភាគរយ ទៅ៧ភាគរយប៉ុណ្ណោះ។

បើតាមអ្នកគ្រប់គ្រងទូទៅរូបនេះ អះអាងថា មានអចលនទ្រព្យខ្នាតធំមួយចំនួនកំពុងតែមានការរាំងស្ទះ នោះក៏ដោយសារតែមានអ្នកវិនិយោគមួយចំនួនខ្លះ ដែលមកពីក្រៅប្រទេស ត្រូវបានផ្អាកដំណើរការវិនិយោគ ដោយសារតែមានការបិទជើងហោះហើររបស់ប្រទេសមួយចំនួន ក្នុងការការពារហានិភ័យ ដែលបង្កឡើងដោយជំងឺកូរ៉ូណាប្រទេសថ្មី COVID-19៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង