ចិន៖ ពិធីបុណ្យនិទាឃរដូវ រឺ ពិធីបុណ្យប្រពៃណីចិនបានបិតបញ្ចប់ជាស្ថាពរកាលពីសប្តាហ៍មុនដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុកដោយក្នុងនោះក៏មានការចូលរួមពីជនជាតិភាគតិចចិន នៅតំបន់ Kashgar ភាគពាយព្យនៃតំបន់ស្វយ័ត Xinjiang នៃប្រទេសចិនផងដែរ ក្រុមជនជាតិភាគតិចបានបង្ហាញពីការសម្ដែង ការលេងភ្លេង ច្រៀង និងរាំដ៏អស្ចារ្យពីក្រុមជនជាតិផ្សេងៗគ្នាក្នុងពិធីបុណ្យចូលឆ្នាំចិនកាលពីកន្លងទៅ។
ក្រុមហ៊ុន China Media Group (CMG)បានរៀបចំពិធីជប់លៀងដែលស្រដៀងទៅនឹងការរៀបញាំអាហារជុំគ្នា កាលពីមុខថ្ងៃចូលឆ្នាំចិន កន្លងទៅ សម្រាប់ថ្ងៃពិធីបុណ្យនិទាឃរដូវ រឺបុណ្យចូលឆ្នាំចិន ដោយមានការបង្ហាញពីការសម្តែងដ៏អស្ចារ្យជាមួយនឹងការច្រៀង និងរាំ បង្ហាញពីបរិយាកាសរីករាយនៃពិធីបុណ្យនិទាឃរដូវ ជាមួយនឹងទីក្រុងសំខាន់ៗ ដូចជាទីក្រុងប៉េកាំង សិនយ៉ាង, ស៊ីអាន,និងឆាងសារ ដើម្បីបង្ហាញពីវប្បធម៌ចម្រុះពណ៌របស់ប្រទេសចិន។ ពិធីជប់លៀងនេះ បានរំលេចនូវបរិយាកាសដ៏រីករាយ សម្រាប់ប្រជាជនចិនដែលបានចូលរួមក្នុងថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន។
ទីក្រុងបុរាណ Kashgar ជាទីតាំងដ៏សំខាន់នៃសេដ្ឋកិច្ច និងវប្បធម៌ភាគខាងកើតរបស់ប្រទេសចិន និងមិនត្រឹមតែមានប្រវត្តិដ៏សម្បូរបែបប៉ុណ្ណោះទេ ប៉ុន្តែក៏មាននូវទំនៀមទម្លាប់ប្រពៃណីដ៏អស្ចារ្យ ទេសភាពធម្មជាតិ និងអាហារពិសេសៗជាច្រើនផងដែរ៕