អាម៉េរិក៖ អតីតប្រធានាធិបតីអាម៉េរិក លោក Donald Trump បានចាត់ទុកការវិលត្រឡប់ចូលប្រទេសរុស្សីវិញរបស់ដឹកនាំក្រុមប្រឆាំងរុស្ស៊ីលោក Alexey Navalny គឺជាការសម្រេចចិត្តខុសមួយដែលលោកមិនគួរវិលត្រឡប់ចូលរុស្សីវិញក្នុងនាមជាអ្នកប្រឆាំងលោកពូទីនដ៏មានឥទ្ធិពលម្នាក់ក្នុងប្រទេសរុស្សី។
ការស្លាប់និងបាត់បង់ជីវិតរបស់មេបក្សប្រឆាំងរុស្សីដ៏ធំត្រូវបានប្រធានាធិបតីអាម៉េរិកលោក Joe Biden និងមេដឹកនាំលោកខាងលិចផ្សេងទៀត បានធ្វើការរិះគន់ខ្លាំងក្លាដល់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចំពោះការស្លាប់របស់លោក Navalny។
លោក Navalny បានវិលត្រឡប់មករុស្ស៊ីវិញក្រោយបានជាសះស្បើយពីការវាយប្រហារដោយថ្នាំពុលដែលស្ទើរតែសម្លាប់លោក ក្រោយរត់គេចខ្លួនចេញពីរុស្សីមួយរយៈលោកក៏សម្រេចចិត្តវិលចូលប្រទេសវិញដោយការវិលមកវិញត្រូវបានធានាដោយវិមានក្រឹមឡាំង ក៏ប៉ុន្តែលោកត្រូវបានប៉ូលីសរុស្សីចាប់ខ្លួនភ្លាមៗបន្ទាប់ពីមកដល់រុស្សី។
វិមានក្រឹមឡាំងបានបដិសេធការជាប់ពាក់ព័ន្ធក្នុងការស្លាប់របស់លោក Navalny ហើយបាននិយាយថាការអះអាងរបស់លោកខាងលិចដែលថាលោកពូទីនជាអ្នកទទួលខុសត្រូវគឺមិនអាចទទួលយកបានទេ៕