Cctimesw1140xh150cm copy

រុស្ស៊ី និងអ៊ុយក្រែន ចេញរបាយការណ៍សមរភូមិថ្មីរបស់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

រុស្សី៖ រុស្ស៊ីបានអះអាងថាកងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែនជាច្រើនគ្រឿង និងបានបំផ្លាញសព្វាវុធយោធារបស់អ៊ុយក្រែនអស់ជាច្រើនទីតាំងថែមទៀតផង ស្របពេលដែលអ៊ុយក្រែនបាននិយាយថា ខ្លួនបានវាយប្រហារប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី នេះបើយោងតាមការអាប់ដេតចុងព័ត៌មានចុងក្រោយរបស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរបានចេញផ្សាយ។

ក្រសួងការពារជាតិរុស្សីបាននិយាយថា កងកម្លាំងរបស់ខ្លួនបានការពារការវាយប្រហារជាច្រើនលើក លើទីតាំងកងកម្លាំងអ៊ុយក្រែនដែលកំពុងតែឈរជើងដោយ រួមមានតំបន់ Avdiivka, Kupiansk និង Donetsk ហើយរុស្សីក៏បានវាយប្រហារស្ថានីយសង្គ្រាមអេឡិចត្រូនិកអ៊ុយក្រែន រថពាសដែក និងគ្រឿងបរិក្ខារផ្សេងៗទៀតផងដែរ។ កងកម្លាំងការពារដែនអាកាសរុស្ស៊ីក៏បានបាញ់ទម្លាក់យន្តហោះចម្បាំង MiG-29 របស់អ៊ុយក្រែន និងស្ទាក់ចាប់មីស៊ីលជាច្រើនគ្រាប់ រ៉ុក្កែត HIMARS និងយន្តហោះគ្មានមនុស្សបើកថែមទៀតផង។

នៅថ្ងៃដដែល អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយថា កងកម្លាំងអ៊ុយក្រែនបានវាយលុកការវាយប្រហារជាច្រើនលើករបស់រុស្ស៊ីក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។កងកម្លាំងទ័ពអាកាស និងអង្គភាពមីស៊ីលរបស់អ៊ុយក្រែន ក៏បានធ្វើការវាយប្រហារលើយោធា និងឧបករណ៍រុស្ស៊ី ប្រព័ន្ធការពារដែនអាកាស និងកន្លែងផ្សេងៗជាច្រើនទៀតដែលជារបស់រុស្សី៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង