Smart saver cctime web bannertif

មីយ៉ាន់ម៉ាកាត់ទោសប្រហារជីវិតមន្ត្រីជាន់ខ្ពស់ ៣នាក់ក្រោយលើកទង់ជ័យចុះចាញ់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

មីយ៉ាន់ម៉ា៖ កងកម្លាំងយោធាមីយ៉ាន់ម៉ាបានកាត់ទោសប្រហារជីវិតមន្ត្រីជាន់ខ្ពស់ ៣នាក់ ដែលបានទម្លាក់អាវុធចុះចាញ់ក្រុមបះបោលហើយបោះបង់ទីក្រុងយុទ្ធសាស្ត្រមួយកន្លែង នៅក្បែរព្រំដែនចិន ទៅឲ្យក្រុមឧទ្ទាមប្រដាប់អាវុធជនជាតិភាគតិចកាលពីខែមករា ឆ្នាំ២០២៤។

កងកម្លាំងយោធាមីយ៉ាន់ម៉ារាប់រយនាក់ បាននាំគ្នាទម្លាក់អាវុធចុះរួចប្រគល់ទីក្រុង (Laukkai) ស្ថិតក្នុងរដ្ឋ Shan ឱ្យទៅសម្ព័ន្ធក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច Three Brotherhood Alliance បន្ទាប់ពីមានការប្រយុទ្ធតទល់គ្នាអស់រយៈពេលជាច្រើនខែ ហើយទាហានមីយ៉ាន់ម៉ាបានប្រយុទ្ធចាញ់ក្រុមឧទ្ទាមទ័ពព្រៃដែលបានធ្វើការបះបោល។ ការរបូតបាត់ទីក្រុងឡូកី ជាការបរាជ័យដ៏ធំបំផុតមិនធ្លាប់មាន សម្រាប់កងកម្លាំងប្រដាប់អាវុធមីយ៉ាម៉ា ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ព្រោះឡូកីជាក្រុងយុទ្ធសាស្ត្រដ៏ខ្លាំង។

ក្រោយទម្លាក់អាវុធចុះចាញ់ ក្រុមមន្រ្តីយោធាជាន់ខ្ពស់ទាំងនោះ និងពលទាហានរបស់ពួកគេ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីតំបន់នោះ។ ប្រភពពីយោធាមីយ៉ាន់ម៉ា បានឱ្យដឹងកាលពីចន្ទថា ឧត្តមសេនីយ៍ត្រី៣នាក់ ក្នុងនោះមានទាំងមេបញ្ជាការប្រចាំទីក្រុង Laukkai ផ្ទាល់ ត្រូវបានផ្តន្ទាទោសប្រហារជីវិត។ មិនតែប៉ុណ្ណោះ ឧត្តមសេនីយ៍ត្រី៣នាក់ផ្សេងទៀត ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតផងដែរ សម្រាប់ការជាប់ពាក់ព័ន្ធ ក្នុងករណីបោះបង់ក្រុង Laukkai៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង