Cc time web banner 054637

ពូទីនជូន«កាដូឡាន»ទំនើបពិសេសឲ្យគីមជុងអ៊ុន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កូរ៉េខាងជើង៖ ប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀ ពូទីនបានប្រគល់កាដូឡានទំនើបពិសេមួយទៅកាន់មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុននាថ្ងៃអង្គារនេះ កាដូនឡាននេះជូនសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់លោក គីមជុអ៊ុន។

ជំនួយការលោក គីម បាននិយាយថា អំណោយនោះជាការបង្ហាញយ៉ាងច្បាស់ អំពីទំនាក់ទំនងផ្ទាល់ខ្លួនពិសេសរវាងមេដឹកនាំកំពូលទាំងពីររូប។ ចំពោះលោក គីម ត្រូវបានគេជឿថាជាមេដឹកនាំដែលបណ្តុំទៅដោយរថយន្តទំនើបៗជាច្រើនប្រភេទ ហើយត្រូវបានគេប្រទះឃើញធ្វើដំណើរក្នុងរថយន្តទំនើបៗ រួមមាន Mercedes-Maybach S600, Rolls-Royce Phantom និង Lexus LX 570 ផងដែរ។

បន្ថែមពីនេះទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូង ក៏បានអះអាងថា រុស្ស៊ីទំនងជាបានជួយដល់ការបាញ់បង្ហោះផ្កាយរណបចារកម្មដោយជោគជ័យរបស់ប្រទេសកូរ៉េខាងជើង ដែលទីក្រុងសេអ៊ូល តូក្យូ និងវ៉ាស៊ីនតោន បានថ្កោលទោសថាជាលេសក្នុងការសាកល្បងបច្ចេកវិទ្យាមីស៊ីលផ្លោងកន្លងទៅ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង