មូស្គូ៖ លោកស្រី Yulia Navalnaya ដែលជាភរិយាមេដឹកនាំគណបក្សប្រឆាំងរុស្ស៊ី លោក Alexei Navalny អះអាងថា លោកស្រីនឹងបន្តការតស៊ូគោលនយោបាយរបស់ស្វាមីលោកស្រី ដើម្បីរំដោះប្រទេសរុស្ស៊ី និងបានអំពាវនាវឱ្យអ្នកគាំទ្រប្រយុទ្ធប្រឆាំងនឹងប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ លោកស្រី Navalnaya បាននិយាយនៅក្នុងសារវីដេអូមួយដែលមានចំណងជើងថា "ខ្ញុំចង់រស់នៅក្នុងប្រទេសរុស្ស៊ីដោយសេរី ខ្ញុំចង់កសាងប្រទេសរុស្ស៊ីម្តងទៀត" ហើយលោកស្រីនិងប្តេជ្ញាចិត្តបន្តការងារបន្តពីប្តីរបស់លោកស្រីដែលបានស្លាប់ការពីល្ងាចថ្ងៃសុក្រក្នុងពន្ធនាគារពិសេសរបស់រុស្សី ។
លោកស្រី Navalnaya បានចាត់ទុកលោក “វ្ល៉ាឌីមៀ ពូទីន បានសម្លាប់ប្តីរបស់លោកស្រី” លោកស្រីនឹងធ្វើការជាមួយប្រជាជនរុស្ស៊ី ដើម្បីប្រយុទ្ធជាមួយវិមានក្រឹមឡាំង ដើម្បីបង្កើតប្រទេសរុស្ស៊ីថ្មីម្តងទៀត គឺធ្វើយ៉ាងណាឲ្យមានការផ្លាស់ប្តូរមេដឹកនាំថ្មី។
វិមានក្រឹមឡាំងបានបដិសេធការជាប់ពាក់ព័ន្ធក្នុងការស្លាប់របសប្តីលោកស្រី ហើយបានច្រានចោលការចោទប្រកាន់ផ្សេងៗពីលោកខាងលិច និងប្រជាជនរុស្សីដែលថាលោកពូទីននៅពីក្រោយនៃការស្លាប់របស់លោក Navalny ។វិមានក្រឹមឡាំងក៏បានអះអាងថាខ្លួននិងបើកការស៊ើបអង្កេតបន្ថែមទៀតជុំវិញនៃការស្លាប់របស់លោក Navalny ក៏ប៉ុន្តែលទ្ធផលស៊ើបអង្កេតបែបណានោះមិនត្រូវមានវិមានក្រឹមឡាំងបញ្ជាក់ឡើយ។
គួរបញ្ជាក់ថាលោក Alexei Navalny បានស្លាប់ក្នុងពន្ធនាគារក្នុងវ័យ ៤៧ឆ្នាំបន្ទាប់ពីរូបលោកត្រូវបានតុលាការកាត់ក្តីឲ្យជាប់គុករយៈពេល ១៩ឆ្នាំជុំវិញនៃបទញុះញង់ និងបង្កការបះបោលប្រឆាំងជាមួយលោក ពូទីន ៣ឆ្នាំបន្ទាប់ពីជាប់គុកសុខភាពរបស់លោកមានការធ្លាក់ចុះយ៉ាងខ្លាំងហើយមុនពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្សីមួយខែកាលពីថ្ងៃសុក្រលោកត្រូវបានក្រុមមន្ត្រីរុស្សីថាលោករអិលដួលបោកក្បាលស្លាប់ ក៏ប៉ុន្តែការស្លាប់រូបលោកយ៉ាងអាថ៍កំបាំងបែបនេះត្រូវបានគេនាំគ្នាដាក់ការសង្ស័យលើលោក ពូទីន ជាខ្លាំងព្រោះលោក Navalny គឺជាអ្នកប្រឆាំងលោក ពូទីនដ៏មានឥទ្ធិពលមួយក្នុងប្រទេសរុស្សី៕