ភ្នំពេញ៖ ការគូរគំនូរលើជញ្ជាំង ជាសិល្បៈមួយបែបដែលរំលេចភាពច្នៃប្រឌិត និងអត្ថន័យរបស់គំនូរតាមរយៈស្នាដៃច្នៃប្រឌិតរបស់សិល្បៈករសម័យថ្មី។ សិល្បៈដែលគូរនៅលើជញ្ជាំងនៅក្នុងទីទីក្រុង McBurney Rd Cabramattaគឺជាសារដែលបានបង្ហាញសម្រស់ និងវប្បធម៌របស់កម្ពុជា។
យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ស្នាដៃគំនូរសិល្បៈខ្មែរដ៏អសា្ចរ្យ ត្រូវបានគូរនៅលើជញ្ជាំងអគារ PCYC នៅទីក្រុង McBurney Rd Cabramatta ប្រទេសអូស្ត្រាលី ដោយវិចិត្រករ Hun Sopheak។ គម្រោងគូរគំនូរនេះ នឹងត្រូវបញ្ចប់ជាស្ថាពរនៅក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ថា ការគូររូបភាពសិល្បៈវប្បធម៌ខ្មែរ ជាការរួមចំណែកនៃការផ្សព្វផ្សាយសិល្បៈវប្បធម៌ប្រពៃណីខ្មែរ ហើយក៏ជាឱកាសមួយក្នុងការអបអរសាទរទិវាវប្បធម៌ជាតិ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃ៣ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះផងដែរ៕