Cctimesw1140xh150cm copy

រុស្សីកាត់ទោសអ្នកកាន់ទុក្ខលោក Navalny រាប់សិបនាក់ឱ្យជាប់គុក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

មូស្គូ៖ តុលាការរុស្ស៊ីបានកាត់ទោសមនុស្សរាប់សិបនាក់ដែលត្រូវបានឃុំខ្លួននៅក្នុងព្រឹត្តិការណ៍រំលឹកដល់មេបក្សប្រឆាំងនិងជាអ្នករិះគន់វិមានក្រឹមឡាំងគឺ Alexei Navalny ឱ្យជាប់ពន្ធនាគាររយៈពេលខ្លី សេចក្តីប្រកាសរបស់តុលាការបានបង្ហាញថាមានពលរដ្ឋជាង ១៥៤ នាក់នៅត្រូវបានចាប់ខ្លួន និងឃុំឃាំងបន្ទាប់ពីអ្នកទាំងនោះធ្វើការកាន់ទុកនៃការស្លាប់របស់លោក Navalny ដែលបានស្លាប់កាលពីល្ងាចថ្ងៃសុក្រ។

យោងតាមសេចក្តីលម្អិតនៃការសម្រេចចិត្តដែលចេញផ្សាយដោយតុលាការរបស់ទីក្រុងកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យបានបង្ហាញថា មនុស្សចំនួន ១៥៤ នាក់ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររហូតដល់ ១៤ ថ្ងៃពីបទរំលោភលើច្បាប់ប្រឆាំងការតវ៉ាដ៏តឹងរឹងរបស់ប្រទេសរុស្ស៊ី។ក្រុមសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានរាយការណ៍អំពីការកាត់ទោសស្រដៀងគ្នាមួយចំនួននៅក្នុងទីក្រុងផ្សេងទៀតនៅទូទាំងប្រទេសរុស្សី។

ប៉ូលីសកាលពីចុងសប្តាហ៍បានចាប់ខ្លួនជនជាតិរុស្សីរាប់រយនាក់នៅក្នុងទីក្រុងជាច្រើនដែលបានមកដាក់ផ្កា និងចូលរួមពិធីរំលឹកដល់ជនរងគ្រោះនៃការគាបសង្កត់ក្នុងសម័យស្តាលីន។បាតុកម្មប្រឆាំងវិមានក្រឹមឡាំង ឬការបង្ហាញជាសាធារណៈអំពីការប្រឆាំងទៅនឹងរបបនេះ គឺខុសច្បាប់យ៉ាងខ្លាំង ក្នុងប្រទេសរុស្ស៊ី។

លោក Alexei Navalny ដែលជាអ្នករិះគន់វិមានក្រឹមឡាំងវ័យ ៤៧ ឆ្នាំបានស្លាប់កាលពីថ្ងៃសុក្រនៅឯអាណានិគមពន្ធនាគារអាកទិកជាកន្លែងដែលលោកត្រូវបានឃុំខ្លួនដោយបទចោទប្រកាន់ប្រឆាំងនិងប្រធានាធិបតីវ្ល៉ាឌីមៀពូទីន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង