Cctimesw1140xh150cm copy

បៃដិន ប្រាប់ឲ្យពូទីនទទួលខុសត្រូវជុំវិញនៃការស្លាប់មេបក្សប្រឆាំងរបស់រុស្សី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃដិន បានបន្ទោស និងប្រាប់ឲ្យមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនទទួលខុសត្រូវចំពោះការស្លាប់របស់លោក Alexei Navalny ដែលមេបក្សប្រឆាំងដ៏ធំក្នុងប្រទេសរុស្សី។ លោក Biden បានអះអាងក្នុងសុន្ទរកថាតាមទូរទស្សន៍ពីសេតវិមានថា " លោកពូទីនទទួលខុសត្រូវចំពោះការស្លាប់របស់ Navalny" ហើយ"អ្វីដែលបានកើតឡើងចំពោះលោក Navalny នៅតែជាភស្តុតាងបន្ថែមទៀតនៃអំពើឃោរឃៅរបស់ពូទីន។

លោក Biden បានសាទរចំពោះសមិទ្ធិផលរបស់លោក Navalny ដែលធ្វើកន្លងមកក្នុងនាមជាបក្សប្រឆាំងដ៏ធំក្នុងប្រទេសរុស្សីនិងបានផ្ញើសាររំលែកទុក្ខដល់ភរិយា និងកូនៗរបស់លោកដែលនៅរស់រាន។

លោក Navalny បានស្លាប់កាលពីល្ងាចថ្ងៃសុក្រនៅក្នុងគុកនៅតំបន់ Arctic មួយខែមុនពេលការបោះឆ្នោតជ្រើសរើសប្រធានាធបតីរុស្សីនាអាណត្តិថ្មី។លោក Navalny បានស្លាប់បន្ទាប់ពីរុស្សីធ្វើការឃុំឃាំង និងទារុណកម្មលោកអស់រយៈពេល ៣ឆ្នាំ ក្នុងសុំណុំរឿងបង្កការបះបោល ដែលតុលាការរុស្សីបានសម្រេចកាត់ក្តីឲ្យរូបលោកជាប់គុក ១៩ឆ្នាំ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង