Cctimesw1140xh150cm copy

សមត្ថកិច្ចខេត្តព្រះសីហនុចុះពិនិត្យអាវុធជាតិផ្ទុះនិងអ្នកបើកបរល្មើសច្បាប់ចំនួន៦គោលដៅ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះសីហនុ៖ លទ្ធផលចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ និងរកអ្នកបើកបរប្រើប្រាស់គ្រឿងញឿន និងល្មើសច្បាប់ចរាចរណ៍ ចំនួន៦គោលដៅ​ នាយប់​ថ្ងៃទី​១៦ ខែ​កុម្ភៈ​​ ឆ្នាំ២០២៤ នៅតាមភូមិ​សាស្ត្រក្នុងក្រុង​ ស្រុក​ទាំង៥​ នៃខេត្តព្រះសីហនុ ដោយបានធ្វេីការត្រួតពិនិត្យ​រថយន្ត​តូច​-ធំ​ ​ចំនួន​៧០០គ្រឿង​ ម៉ូតូ​ និងPassapp ចំនួន​៤០០គ្រឿង។

​​​​ក្នុងការងារត្រួតពិនិត្យនេះ សមត្ថកិច្ចទទួលបាន​លទ្ធផល​ដូច​ខាងក្រោម​ ៖ ១-ធ្វើ​តេស្ដ​ជាតិអាកុល​​ចំនួន​៥៤នាក់ រកឃេីញ​វិជ្ជ​មាន​១០នាក់ (ខ្មែរ) ២-ធ្វើ​តេស្ត​រក​សារធាតុ​ញៀន​ចំនួន៧៦នាក់​ រកឃេីញវិជ្ជមាន៥នាក់​ ជនជាតិ​ខ្មែរ​ (អប់រំណែនាំ​ បញ្ជូនទៅមណ្ឌលកែប្រែ)​ ។ ​៣-ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​លេីរថយន្ត​ចំនួន​ ១៨៨គ្រឿង​​ (​អាវុធ​ឆ្លងកាត់​គ្មាន)​ ។

៤-ឃាត់រក្សាទុកម៉ូតូ៤គ្រឿង​ពាក់ព័ន្ធ​​ប្រេីប្រាស់សារធាតុញៀន​១ករណី និងកែច្នៃសុីមាំងខុសបច្ចេកទេស​ និងគ្មានស្លាកលេខ​ ។ ៥-ផាកពិន័យអ្នកបេីកបរម៉ូតូគ្មានមួក​សុវត្ថិភាព​ចំនួន​៦នាក់​​​ (ផាកពិន័យ​តាមគោលការណ៍​) ។ ៦-ឃាត់ខ្លួនបាន​១០នាក់​ ក្នុងនោះ​ចិន២នាក់​ និងវៀតណាម១នាក់ ករណីរក្សាទុក​ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន​ និងម្សៅក្រាមប្រភេទ​ Ferrari ។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង