Cctimesw1140xh150cm copy

អតីតអ្នកប្រឆាំងលោកពូទីន ស្លាប់ក្នុងពន្ធនាគារក្នុងវ័យ៤៧ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេបក្សប្រឆាំងរុស្ស៊ី លោក Alexei Navalny

មូស្គូ៖ មេបក្សប្រឆាំងរុស្ស៊ី លោក Alexei Navalny បានទទួលមរណភាពកាលពីល្ងាចថ្ងៃសុក្រនៅក្នុងពន្ធនាគារបន្ទាប់ពីរូបលោកត្រូវបានតុលាការរុស្សីសម្រេចកាត់ក្តីឲ្យជាប់ពន្ធនាគាររយៈពេល ១៩ ឆ្នាំពីបទបះបោល និងញុះញង់ឲ្យមានការវាយប្រហាររដ្ឋាភិបាលស្របច្បាប់គឺ លោក ពូទីន។ ក្រុមអ្នកប្រឆាំង និងមន្ត្រីលោកខាងលិចបានស្តីបន្ទោសលោកពូទីន និងរដ្ឋាភិបាលរបស់លោកចំពោះការស្លាប់មេបក្សប្រឆាំងដែលមានវ័យ៤៧ ឆ្នាំរូបនេះ។


មន្រ្តីក្នុងពន្ធនាគារបានឲ្យដឹងថាលោក Navalny បានបាត់បង់ស្មារតីហើយក៏បានដួលបោកក្បាលក្រុមគ្រូពេទ្យព្យាយាមសង្រ្គោះរូបលោក ក៏ប៉ុន្តែនៅតែមិនអាចសង្រ្គោះបានទាន់ពេលវេលា។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា Navalny ហាក់ដូចជាមិនមានពាក្យបណ្តឹងសុខភាពណាមួយទេ នៅពេលនិយាយតាមវីដេអូភ្ជាប់ទៅកាន់តុលាការកាលពីថ្ងៃព្រហស្បតិ៍មួយថ្ងៃមុនពេលលោកស្លាប់ឡើយ។គណៈកម្មការស៊ើបអង្កេតរបស់រុស្សីអះអាងខ្លួន និងបើកការស៊ើបអង្កេតជុំវិញនៃការស្លាប់របស់លោក Alexei Navalny បន្ថែមទៀត។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចាត់ទុកការស្លាប់របស់លោក Navalny គឺមានពាក់ព័ន្ធជាមួយនិងលោកពូទីន ហើយលោកពូទីនអាចនិងជាអ្នកនៅពីក្រោយជុំវិញនៃការស្លាប់មេបក្សប្រឆាំងដ៏ធំរបស់រុស្សី៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង