Cctimesw1140xh150cm copy

ចិនទទួលបាន«ភ្ញៀវទេសចរ៣០៧លាន»នាក់ក្នុងពិធីបុណ្យចូលឆ្នាំចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិនដែលបានបិតបញ្ចប់កាលពីសប្តាហ៍មុនប្រទេសចិនបានទទួលភ្ញៀវទេសចរជាង ៣០៧លាននាក់ដែលបានធ្វើដំណើរទៅកាន់ប្រទេសចិនហើយអបអរសាទរ និងចូលរួមក្នុងពិធីបុណ្យចូលឆ្នាំរបស់ចិន ចំនួនអ្នកទេសចរដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះគឺជាសញ្ញានៃការកើនឡើងនៃចំណូលចិត្តរបស់ទេសចរចូលរួមពិធីបុណ្យរបស់ចិន។ នេះបើយោងតាមការចុះផ្សាយទិន្នន័យជាផ្លូវការរបស់សារព័ត៌មានរដ្ឋចេញបានចេញផ្សាយ។

យោងតាមទិន្នន័យផ្លូវការរបស់ចិនបានបង្ហាញថាការធ្វើដំណើរតាមរថភ្លើងនៅប្រទេសចិននៅតែពេញនិយមបំផុតមួយក្នុងការដឹកជញ្ជូនភ្ញៀវទេសចរ ដោយផ្លូវដែកជាតិអាចគ្រប់គ្រងអ្នកដំណើរបាន ១៤.២លាននាក់កាលពីថ្ងៃពុធ កើនឡើង ៣៨.៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ និងកើនឡើង ២៧.១ ភាគរយពីកម្រិតមុនការរាតត្បាតនៃជំងឺកូវីដនៅឆ្នាំ ២០១៩ ។ចរាចរណ៍ផ្លូវហាយវេមានចំនួនជាង ២៨៨ លាននាក់ធ្វើដំណើរដោយអ្នកដំណើរកើនឡើង ៨.៧ ភាគរយ និង ២៥ ភាគរយខ្ពស់ជាងឆ្នាំ ២០១៩៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង