Cctimesw1140xh150cm copy

៥ខែចុងក្រោយនេះ សមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងខុសច្បាប់ជាង៤០០ករណី

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ ៖ គិតពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងសរុបចំនួន៤២៧ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធបានចំនួន៩១២នាក់ ស្រី៤០៤នាក់។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោក ទូច សុឃៈ (សុខៈ) បន្តថា សមត្ថកិច្ចនគរបាល បានអនុវត្តវិធានការច្បាប់ ពោលគឺ កសាងសំណុំរឿងចំនួន៥៨ករណី ដែលមានជនសង្ស័យចំនួន២៣៧នាក់ ស្រី៦៣នាក់ ភ្ជាប់ជាមួយម៉ូតូ២៤២គ្រឿង ទូរស័ព្ទ១០៩គ្រឿង និងវត្ថុតាងផ្សេងៗទៀត បញ្ជូនទៅកាន់តុលាការចាត់នីតិវិធីចោទប្រកាន់ផ្ដន្ទាទោស។

អ្នកនាំពាក្យរងរូបនេះ បញ្ជាក់ថា ក្រៅពីនេះ ចំនួន៣៦៩ករណី ដែលមានអ្នកពាក់ព័ន្ធចំនួន៦៧៥នាក់ ស្រី៣៤១នាក់ នគរបាលក្រសួងមហាផ្ទៃ បានចាត់វិធានការរដ្ឋបាល ពោលគឺ អប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មមិនឱ្យប្រព្រឹត្តតទៅទៀត។

លោក ទូច សុឃៈ (សុខៈ) លើកឡើងថា ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គឺការទិសដៅអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦(បញ្ហាគ្រឿងញៀន ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង ការជួញដូរមនុស្ស និងបញ្ហានានាតាមបន្ទាត់ព្រំដែនទាំងគោកនិងទឹក) ដែលលោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំបញ្ជាឱ្យសមត្ថកិច្ចយកចិត្តទុកដាក់អនុវត្ត។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង