Cctimesw1140xh150cm copy

រដ្ឋមន្រ្តីការបរទេសចិន និងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ បារាំង អេស្ប៉ាញ នៅប៉ុន្មានថ្ងៃខាងមុខនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាងយី

ប៉េកាំង៖ អ្នកការទូតកំពូលរបស់ចិនលោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់សម្រាប់សន្និសីទសន្តិសុខទីក្រុង Munich បន្ទាប់មកនិងធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ និងប្រទេសបារាំងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។យោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា "ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២១ ខែកុម្ភៈរដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi នឹងចូលរួមសន្និសីទសន្តិសុខទីក្រុង Munich លើកទី ៦០ បន្ទាប់មក លោកនឹងទៅបំពេញទស្សនកិច្ចនៅអេស្ប៉ាញ និងបារាំង ជាកន្លែងដែលលោកនឹង “រៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រចិន-បារាំង”។

កិច្ចប្រជុំសន្តិសុខប្រចាំឆ្នាំនៅទីក្រុង Munich ប្រមូលផ្តុំឥស្សរជនយោធាមកពីជុំវិញពិភពលោក ហើយត្រូវបានគេមើលឃើញថាជារង្វាស់នៃទំនាក់ទំនងឆ្លងអាត្លង់ទិក ហើយក៏ជាកិច្ចប្រជុំកំពូលដ៏សំខាន់ដែលនិងពិភាក្សាអំពីបញ្ហាជម្លោះផ្សេងៗដែលពិភពលោកកំពុងតែប្រឈម។ ដំណើរទស្សនកិច្ចនេះនឹង "ពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក បង្កើនមិត្តភាព លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អេស្ប៉ាញ"។ ទីក្រុងប៉េកាំងក៏សង្ឃឹមថាកិច្ចប្រជុំកំពូលនេះនិង "ធ្វើឱ្យទំនាក់ទំនងយុទ្ធសាស្ត្រមានភាពកាន់តែស៊ីជម្រៅ ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រជាជនទៅប្រជាជន និងការផ្លាស់ប្តូរវប្បធម៌" ជាមួយប្រទេសបារាំង និងបណ្តាលប្រទេសជាច្រើនទៀតក្នុងសកលលោក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង