Cctimesw1140xh150cm copy

វៀតណាមរកចំណូលចូលជាតិបានជាង«៧លានដុល្លារ»ក្នុងការវាស់ជាតិអាកុលអ្នកបើកបរក្នុងពិធីបុណ្យចូលឆ្នាំវៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
ប៉ូលិស ពិនិត្យកម្រិតជាតិអាល់កុលអ្នកបើកបរក្នុងទីក្រុងហាណូយក្នុងអំឡុងពេលបុណ្យចូលឆ្នាំវៀតណាមក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ / VN Express

វៀតណាម៖ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីរយៈពេល ៧ថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃពុធ អាជ្ញាធរវៀតណាម បានផាកពិន័យអ្នកបើកបរចំនួន ២៩,០០០នាក់ ក្រោយបំពានកម្រិតជាតិអាល់កុល ពោលគឺស្រវឹងហើយនៅតែបើកបរ។ មន្ត្រីប៉ូលីសចរាចរណ៍ បាននិយាយកាលពីថ្ងៃពុធថា ចំនួននៃការបំពានកម្រិតជាតិអាកុល មានការកើនឡើងចំនួន ៤១,២% នៃការរំលោភលើសុវត្ថិភាពចរាចរណ៍។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។

នៅក្នុងតំបន់ដែលមានការបំពានគ្រឿងស្រវឹងច្រើនជាងគេ គឺទីក្រុងហូជីមិញ ដែលមានជាង ២,៥០០ ករណី, ទីក្រុងហាណូយ ចំនួន ១,២០០ ករណី, ខេត្តដុងណៃ ភាគខាងត្បូងជាង ១,០០០ ករណី និងខេត្ត Bac Giang ភាគខាងជើង ៩៧៥ ករណី។ ប៉ូលីសចរាចរណ៍ទូទាំងប្រទេសវៀតណាម បានដោះស្រាយការល្មើសច្បាប់ចំនួន ៧១,៤០០ករណី និងពិន័យជាប្រាក់សរុបជាង ៧,៤២លានដុល្លារអាម៉េរិក ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនេះ ហើយបានរឹបអូសរថយន្តជាង ១,៨០០ គ្រឿង និងម៉ូតូជាង ៣៤,០០០ គ្រឿងផងដែរ។

គួរបញ្ជាក់ថា រដ្ឋាភិបាល និងអាជ្ញាធរចរាចរណ៍ បានអនុវត្តការត្រួតពិនិត្យ DUI (វាស់កម្រិតជាតិអាកុល) យ៉ាងម៉ត់ចត់ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ ច្បាប់វៀតណាមបានកំណត់ថា បរិមាណជាតិអាល់កុលណាមួយដែលត្រូវបានរកឃើញថាមានជាតិស្រវឹងហើយ កំពុងបើកបរនឹងនាំឱ្យពួកគេបាត់បង់ប័ណ្ណបើកបរមួយរយៈ។ ប្រសិនបើនៅក្នុងកម្រិតខ្ពស់ នឹងមានការផាកពិន័យរហូតដល់ ១,៦៤០ ដុល្លារអាម៉េរិក និងការព្យួរអាជ្ញាប័ណ្ណរយៈពេល ២ ឆ្នាំ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង