Cctimesw1140xh150cm copy

ថៃស្នើឲ្យពលរដ្ឋធ្វើការពីផ្ទះ ក្រោយរងការបំពុលពីខ្យល់កង្វក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

បាងកក៖ បុគ្គលិកបម្រើការងារនៅតាមក្រុមហ៊ុនជាច្រើននៅទីក្រុងបាងកក នៅថ្ងៃទី ១៥ កម្ភៈនេះ ត្រូវបានអាជ្ញាធរហាមឃាត់មិនឲ្យចេញទៅធ្វើការក្រៅផ្ទះ ដើម្បីជៀសវាងការបំពុលខ្យល់ដែលបង្កគ្រោះថ្នាក់ដល់សុខភាព ខណៈដែលស្រទាប់អ័ព្ទដ៏អាក្រក់បានគ្របដណ្តប់លើប្រទេសថៃក្នុងប៉ុន្មានថ្ងៃជាប់ៗគ្នា។ អាជ្ញាធរទីក្រុងបាងកក បានស្នើសុំកិច្ចសហប្រតិបត្តិការពីនិយោជក ដើម្បីជួយសម្រួលដល់អ្នកដែលធ្វើការអាចធ្វើការពីផ្ទះបានដើម្បីជៀសវាងការបំពុល។

អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានឲ្យដឹងថាបុគ្គលិកនៅទីក្រុងទាំងអស់នឹងធ្វើការពីផ្ទះនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។ លោក Chadchart បានស្នើសុំកិច្ចសហប្រតិបត្តិការពីបណ្តាញនៃក្រុមហ៊ុន និងអង្គការប្រហែល ១៥១ ទាំងការិយាល័យរដ្ឋាភិបាល និងវិស័យឯកជន ដោយតម្រូវឲ្យបុគ្គលិកក្រុមហ៊ុនទាំងអស់ធ្វើការងារនៅផ្ទះ។ បន្ថែមពីនេះលោក Chadchartបាននិយាយថា បញ្ហាខ្យល់អ័ព្ទនេះបានបង្ករឲ្យមនុស្សជាង ៦០,០០០ នាក់រងផលប៉ះពាល់។

គេហទំព័រត្រួតពិនិត្យខ្យល់អន្តរជាតិ IQAir បានបង្ហាញ់ចំណាត់ថ្នាក់ទីក្រុងបាងកក ក្នុងចំណោមទីក្រុងទាំង ១០ ដែលមានការបំពុលខ្លាំងបំផុតនៅលើពិភពលោកកាលពីព្រឹកថ្ងៃព្រហស្បតិ៍។ កម្រិតនៃភាគល្អិតនៃខ្យល់កើនដល់ PM2.5 ដែលអាចប្រឈមគ្រោះថ្នាក់បំផុត ដែលពួកវាអាចចូលទៅក្នុងចរន្តឈាមបានច្រើនជាង ១៥ ដងនៃការណែនាំប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក។

គួរបញ្ជាក់ថា ទីក្រុងបាងកក និងទីក្រុងឈៀងម៉ៃ ភាគខាងជើងជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីក្រុងដែលបំពុលខ្លាំងបំផុតក្នុងពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ វិបត្តិសុខភាពសាធារណៈ បានកំពុងផ្ទុះឡើងជុំវិញបញ្ហានេះ ដោយមានមនុស្សយ៉ាងហោចណាស់ ២លាននាក់ នៅក្នុងប្រទេសថៃបានស្វែងរកការព្យាបាលពីវេជ្ជសាស្រ្តដោយសារតែការបំពុលកាលពីឆ្នាំ ២០២៣ កន្លងទៅ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង