ឥណ្ឌូនេស៊ី៖ អតីតរដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ីលោក Prabowo Subianto បានប្រកាសជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូនេស៊ី បន្ទាប់ពីលទ្ធផលសម្លេងឆ្នោតរបស់លោកនាំមុខគេក្នុងការក្លាយជាប្រធានាធិបតី។អតីតមេបញ្ជាការកងកម្លាំងពិសេសវ័យ ៧២ ឆ្នាំដែលបានឈរឈ្មោះជាប្រធានាធិបតីពីរដងរួចទៅហើយកាលពីលើមុនរហូតមកដល់ពេលនេះទើបរូបលោកអាចទទួលបានជ័យជំនះ។ ចំនួនសន្លឹកឆ្នោតសរុបមានចាប់ពីប្រហែល ៨៦ ទៅ ៩៥ ភាគរយគូប្រជែងដ៏ធំរបស់លោករួមមានលោក Anies Baswedan និងលោក Ganjar Pranowo បានតាមពីក្រោយដោយប្រហែល ២៥ ភាគរយ។
លោក Prabowo បានសម្តែងការអបអរសាទរនិងដឹងគុណជាខ្លាំងដល់ក្រុមអ្នកគាំទ្រដែលបានបោះឆ្នោតជូនរូបលោកឲ្យក្លាយជាប្រធានាធិបតី លោកបានប្រកាសប្តេជ្ញាចិត្តថានិងខិតខំគ្រប់បែបយ៉ាងដើម្បីធ្វើយ៉ាងណាបន្តអភិវឌ្ឍន៍ប្រទេសឥណ្ឌូនេស៊ីឲ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។
ចំណែកគូប្រជែងរស់លោក Prabowo មានរួបលោក Ganjar និង Anies បានជំរុញឱ្យសាធារណជនរង់ចាំលទ្ធផលផ្លូវការដែលរំពឹងទុកប្រកាសនៅថ្ងៃទី ២០ ខែមីនាខាងមុខនេះ។ ក្រុមយុទ្ធនាការរបស់លោកទាំងពីរ កំពុងស៊ើបអង្កេតរបាយការណ៍នៃការរំលោភលើការបោះឆ្នោត ហើយបានច្រានចោលលទ្ធផលបណ្តោះអាសន្ននេះចោល៕