រុស្សី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឆ្លើយតបនៅក្នុងបទសម្ភាសន៍មួយ ដែលផ្សាយកាលពីថ្ងៃពុធថា លោកពេញចិត្តនឹងលោក ចូ បៃដិន ក្នុងការបោះឆ្នោតខាងមុខនេះ ក៏ប៉ុន្តែលោកសុខចិត្តធ្វើការជាមួយប្រធានាធិបតីអាម៉េរិកណាក៏ដោយដែលបានជាប់ឆ្នោតដែកសុក្រិតភាព និងត្រូវបានប្រជាពលរដ្ឋអាម៉េរិកគាំទ្រ ។ ពូទីនក៏បានអះអាងទៀតថាលោក បៃដិន ជាអ្នកនយោបាយចាស់វស្សាលោកមានបទពិសោធន៍ធ្វើការនៅក្នុងរដ្ឋអាម៉េរិកចាប់តាំងពីលោកនៅវ័យក្មេងដូចច្នេះខ្ញុំគិតថាវាគ្មានអ្វីគួរឲ្យសង្ស័យនោះទេ ថាតើនរណាអាចនិងជាប់ជាប្រធានាធិបតីអាម៉េរិកបន្តក្នុងចុងឆ្នាំ ២០២៤ខាងមុខនេះ។
នេះក៏ជាលើកទីមួយហើយដែលលោកពូទីនបានបញ្ចេញមតិជាសាធារណៈអំពីការប្រណាំងប្រជែងការបោះឆ្នោតប្រធានាធិបតីអាម៉េរិកចុងឆ្នាំ ២០២៤ ដែលលោក Biden និង Trump ត្រូវបានគេរំពឹងថានឹងប្រឈមមុខដាក់គ្នាជាលើកទីពីរក្នុងអណត្តិថ្មីនេះ។សម្រាប់លោក ពូទីន បើទោះបីជានរណាជាប់ឆ្នោតជាប្រធានាធិបតីអាម៉េរិកបន្តក្នុងអណត្តិថ្មីក៏ដោយក៏លោកនៅតែបន្តធ្វើការជាមួយអាម៉េរិកដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗដែលពិភពលោកកំពុងតែជួបប្រទះ៕