ថៃ៖ ក្រុមបាតុករមួយក្រុមតូចបានប្រមូលផ្តុំគ្នានៅខាងក្រៅក្រសួងយុត្តិធម៌កាលពីថ្ងៃចន្ទប្រឆាំងនឹងការសម្រេចចិត្តរបស់តុលាការក្នុងការដោះលែងលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ពីពន្ធនាគារ។ ក្រុមវ៉ូងបាតុករមួយក្រុមតូចបានចាប់ផ្តើមស្រែកខ្លាំងៗនិងកាន់ស្លាកសញ្ញាប្រឆាំងជាមួយនិងការសម្រេចចិត្តរបស់តុលាការក្នុងការដោះលែងលោកថាក់ស៊ីនឲ្យមានសិទ្ធសេរីភាពឡើងវិញ។
លោក Pichit Chaimongkol មេដឹកនាំបណ្តាញនិស្សិតបានស្រែកប្រាប់ក្រុមបាតុករថា៖លោក «ថាក់ស៊ីនគ្រាន់តែជាអ្នកទោសម្នាក់ប៉ុណ្ណោះ»។ លោក Pichit បានព្យាករណ៍ថា ចំនួនក្រុមបាតុករអាចនិងកើនឡើងខ្លាំងជាងនេះទៀតប្រសិនបើសមត្ថកិច្ចពុំមានចំណាត់ការណាមួយ។ លោក Pichit បាននិយាយថា “ការពិតគឺលោកថាក់ស៊ីនមិនដែលជាប់គុកទេ ហើយគាត់នឹងទទួលបានការលើកលែងទោសពិសេស” លោកក៏បានអំពាវនាវឱ្យមានការអនុវត្តច្បាប់ស្មើៗគ្នាសម្រាប់ទាំងអស់គ្នានៅក្នុងប្រព័ន្ធយុត្តិធម៌។
លោក ថាក់ស៊ីន ដែលជាមហាសេដ្ឋីដ៏មានឥទិ្ធពល និងជាអ្នកនយោបាយជើងចាស់ដ៏មានឥទ្ធិពលមួយរូប និងជាអតីតនាយករដ្ឋមន្ត្រីដ៏ល្បីរបស់ប្រទេសថៃ បានធ្វើមាតុភូមិនិវត្តន៍ចូលទឹកដីថៃវិញ បន្ទាប់ពីរស់នៅក្រៅប្រទេសអស់រយៈពេល ១៥ ឆ្នាំដើម្បីគេចពីគុកដោយសារលោកមានជម្លោះដោយប្រើអំណាចជានាយករដ្ឋមន្រ្តីធ្វើបាបអ្នកទន់ខ្សោយ និងស្វែងរកផលចំណេញផ្ទាល់ខ្លួន។ ក្រោយត្រឡប់ចូលប្រទេសវិញលោក លោកថាក់ស៊ីន ត្រូវបានតុលាការថៃកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំ ក៏ប៉ុន្តែត្រូវបានព្រះមហាក្សត្រប្តូរទៅមួយឆ្នាំវិញ៕