ចិន៖ យន្តហោះដ្រូនរបស់ប្រទេសចិនជាច្រើនពាន់គ្រឿងត្រូវបានបង្ហោះទៅលើអវកាសដើម្បីអបអរសាទរនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន យន្តហោះគ្មានមនុស្សបើក រឺហៅម្យ៉ាងទៀតថាដ្រូនត្រូវបានបង្ហោះក្នុងទម្រង់ជានាគដ៏ធំបានបំភ្លឺទីក្រុង Nanning និង Chengdu របស់ប្រទេសចិន ។នៅទីក្រុង Chengdu រដ្ឋធានីនៃខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន ការបង្ហាញដ៏អស្ចារ្យដែលរួមបញ្ចូលយន្តហោះគ្មានមនុស្សបើករាប់ពាន់គ្រឿងបានទាក់ទាញអ្នកទស្សនារាប់ម៉ឺននាក់នៅផ្ទះ និងពីចម្ងាយដោយបង្កើតជាគំនូដ៏ស្រស់ស្អាតរួមទាំងនាគ សត្វហង្ស និងខ្លាឃ្មុំផេនដា ដែលផ្តល់នូវបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍ សម្រាប់អ្នកទស្សនា។
ផ្ទៃមេឃក្នុងទីក្រុង Nanning រដ្ឋធានីនៃតំបន់ស្វយ័ត Guangxi ភាគខាងត្បូងប្រទេសចិន ត្រូវបានបំភ្លឺដោយយន្តហោះគ្មានមនុស្សបើកចំនួន ២,០០០ គ្រឿង បង្កើតបានជានាគយក្ស ដើម្បីអបអរចូលឆ្នាំនាគកាលពីថ្ងៃសុក្រ ដែលជាថ្ងៃចូលឆ្នាំចិន។យន្តហោះគ្មានមនុស្សបើកក៏បានបង្កើតគំនូផ្សេងទៀត រួមទាំងភ្នំ និងទន្លេរបស់ខេត្តក្វាងស៊ីផងដែរ។
ពិធីដ៏អស្ចារ្យនេះបាននាំពាក្យជូនពរចូលឆ្នាំចិនដល់សាធារណជនឱ្យជួបជុំគ្រួសារជួបតែភាពចម្រុងចម្រើន។នាគ និងហង្ស ត្រូវបានគេជឿថា ជានិមិត្តសញ្ញាខាងវិញ្ញាណ និងវប្បធម៌របស់ប្រទេសចិន ដែលតំណាងឱ្យភាពរុងរឿង និងភាពសុខដុមរមនា។ នាគបង្ហាញពីភាពខ្លាំង ហើយសត្វហង្សតំណាងឱ្យសេចក្តីសប្បុរស និងភាពទន់ភ្លន់៕