Cctimesw1140xh150cm copy

តុលាការថៃសម្រេច«លើកលែងទោស»ឲ្យលោកថាក់ស៊ីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

បាងកក៖ តុលាការក្រុងបាងកកបានសម្រេចលើកលែងទោសឲ្យលោកថាក់ ស៊ីនចេញពីពន្ធនាគារក្រោយរូបលោកជាប់ពន្ធនាគារពិសេសបានតែ ៦ ខែតែប៉ុណ្ណោះក្នុងបទល្មើសដែលលោកត្រូវជាប់ ៨ឆ្នាំក៏ប៉ុន្តែត្រូវបានព្រះមហាក្សត្រថៃសម្រេចលើកលែងឲ្យជាប់តែមួយឆ្នាំវិញបន្ទាប់ពីរូបលោកបានធ្វើមាតុភូមិនិវត្តន៍កាលពីឆ្នាំ ២០២៣។ ការសម្រេចចិត្តរបស់តុលាការកំពូលថៃនេះធ្វើឡើងក្រោមហេតុផលលោក ថាក់ ស៊ីន មានបញ្ហាសុខភាពដែលតម្រូវឲ្យលោកនៅក្រៅឃុំនិងព្យាបាល។

លោក ថាក់ស៊ីន ដែលជាមហាសេដ្ឋីដ៏មានឥទិ្ធពល និងជាអ្នកនយោបាយជើងចាស់ដ៏មានឥទ្ធិពលមួយរូប និងជានាយករដ្ឋមន្ត្រីដ៏ល្បីរបស់ប្រទេសថៃ បានធ្វើមាតុភូមិនិវត្តន៍ចូលទឹកដីថៃវិញ បន្ទាប់ពីរស់នៅក្រៅប្រទេសអស់រយៈពេល ១៥ ឆ្នាំដើម្បីគេចពីគុកដោយសារលោកមានជម្លោះដោយប្រើអំណាចជានាយករដ្ឋមន្រ្តីធ្វើបាបអ្នកទន់ខ្សោយ និងស្វែងរកផលចំណេញផ្ទាល់ខ្លួន។ ក្រោយត្រឡប់ចូលប្រទេសវិញលោក លោកថាក់ស៊ីន ត្រូវបានតុលាការថៃកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំ ក៏ប៉ុន្តែត្រូវបានព្រះមហាក្សត្រប្តូរទៅមួយឆ្នាំវិញ។

នាយករដ្ឋមន្រ្តីថៃលោក ស្រេថាថាវីស៊ីន ដែលជាមហាសេដ្ឋី និងជាសម្ព័ន្ធមិត្តរបស់គ្រួសារ ស៊ីណាវ៉ាត្រា បានប្រាប់អ្នកយកព័ត៌មានថា វាជាផ្លូវការដែលលោកថាក់ស៊ីនត្រូវបានទទួលការដោះលែង ហើយការសម្រេចចិត្តនេះវាស្របតាមបទប្បញ្ញត្តិរបស់តុលាការ"។ លោកបន្តទៀតថា លោកថាក់ស៊ីន ជានាយករដ្ឋមន្ត្រីអស់ជាច្រើនឆ្នាំ ហើយបានធ្វើរឿងល្អជាច្រើនសម្រាប់ប្រទេសអស់រយៈពេលជាយូរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង