មីយ៉ាន់ម៉ា៖ រដ្ឋាភិបាលក្នុងប្រទេសមីយ៉ាន់ម៉ាបានប្រកាសពីកាតព្វកិច្ចច្បាប់ធ្វើយោធាសម្រាប់យុវជននិងស្ត្រីទាំងអស់នៅក្នុងប្រទេស ច្បាប់ថ្មីរបស់មីយ៉ាន់ម៉ានឹងតម្រូវឱ្យបុរសទាំងអស់ដែលមានអាយុ ១៨-៣៥ ឆ្នាំនិងស្ត្រីដែលមានអាយុ ១៨-២៧ ឆ្នាំដើម្បីបម្រើយ៉ាងហោចណាស់ពីរឆ្នាំក្រោមការបញ្ជាយោធា។ នៅក្រោមច្បាប់ លក្ខខណ្ឌនៃការបម្រើយោធាអាចបន្តរហូតដល់ ៥ ឆ្នាំក្នុងអំឡុងពេលមានស្ថានភាពអាសន្ន។ អ្នកដែលព្រងើយកន្តើយនឹងមិនព្រមចូលបម្រើយោធាអាចនិងប្រឈមជាមួយនិងការជាប់ពន្ធនាគាររយៈពេលច្រើនឆ្នាំ។
នៅចុងឆ្នាំមុន កងទ័ពបះបោរជនជាតិភាគតិចចំនួនបីនៅក្នុងរដ្ឋ Shan ដែលគាំទ្រដោយក្រុមប្រដាប់អាវុធមួយចំនួនទៀតដែលប្រឆាំងនឹងរដ្ឋាភិបាល បានវាយយកច្រកព្រំដែន និងផ្លូវថ្នល់ដែលដឹកជញ្ជូនពាណិជ្ជកម្មលើដីភាគច្រើនជាមួយប្រទេសចិនដើម្បីធ្វើការប្រឆាំងជាមួយនិងរដ្ឋាភិបាលរបបយោធាមីយ៉ាន់ម៉ា។
អតីតប្រធានាធិបតីមីយ៉ាន់ម៉ាធ្លាប់បានព្រមានថាប្រទេសមីយ៉ាន់ម៉ាអាចប្រឈមនឹងការបែកបាក់កាន់តែខ្លាំងឡើង ប្រសិនបើរដ្ឋាភិបាលមិនអាចគ្រប់គ្រងការប្រយុទ្ធគ្នាបានរវាងកងទ័ពរដ្ឋាភិបាល និងកងកម្លាំងបះបោលបាន។
គួរបញ្ជាក់ថានៅថ្ងៃទី ១ ខែកុម្ភៈឆ្នាំ ២០២១ យោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់គឺលោកស្រីអ៊ុនសានសូជី ចុះចេញពីតំណែងនិងបានឡើងកាន់កាប់ប្រទេស ទាហានមីយ៉ាន់ម៉ាបានផ្តាច់ជីវិតពលរដ្ឋស្លូតត្រង់ដែលងើបបះបោលប្រឆាំងជាមួយនិងរដ្ឋាភិបាលយោធាអស់ជាច្រើនពាន់នាក់ និងបានធ្វើទុក្ខបុម្នេញពលរដ្ឋស្លូតត្រង់អស់ជាច្រើនម៉ឺននាក់។ភាពវឹកវរ និងការប្រយុទ្ធគ្នាបានជះឥទ្ធិពលដល់ប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីពេលនោះមក ដោយមនុស្សជាងមួយលាននាក់ត្រូវបានផ្លាស់ទីលំនៅ និងរាប់ពាន់នាក់បានស្លាប់៕