Cctimesw1140xh150cm copy

បាក់ដីនៅហ្វីលីពីនបណ្តាលឲ្យអ្នកស្លាប់កើនដល់៦៨នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ម៉ានីល៖ ចំនួនអ្នកស្លាប់ដោយសារការរអិលបាក់ដីនៅភាគខាងត្បូងប្រទេសហ្វីលីពីនបានកើនឡើងដល់ ៦៨ នាក់ ស្របពេលប្រតិបត្តិការស្វែងរកអ្នកដែលកំពុងបាត់ខ្លួនជាច្រើននាក់ផ្សេងទៀតកំពុងតែដំណើរការ។ ការបាក់ដីនេះបានកើនឡើងនៅតំបន់ជីករ៉ែមាសនៅប្រទេសហ្វីលីពីនកាលពីប៉ុន្មានសប្តាហ៍មុន។

ក្រុមអ្នកជួយសង្គ្រោះហ្វីលីពីនបាននឹងកំពុងស្វែងរកមនុស្សចំនួន ៥១ នាក់បន្ថែមទៀត ក្រុមអ្នកជួយសង្រ្គោះបានប្រើឧបករណ៍ជាច្រើនដើម្បីជួយអ្នកដែលកំពុងតែជាប់គាំងក្នុងការរអិលបាកដីក្នុងនោះក៏មាន សាកសពជាងដប់នាក់ត្រូវបានទាញចេញពីភក់កាលពីថ្ងៃចន្ទផងដែរ។

លោក Edward Macapili អ្នកនាំពាក្យការិយាល័យគ្រោះមហន្តរាយខេត្ត Davao de Oro បានប្រាប់ AFP ថា "វាគឺជិតមួយសប្តាហ៍បន្ទាប់ពីឧបទ្ទវហេតុនេះ ហើយយើងកំពុងសន្មត់ថាគ្មាននរណាម្នាក់នៅរស់នៅទីនោះទេ"។ លោកក៏បានអំពាវនាវឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ព្យាយាមជួយអ្នកដែលកំពុងតែជាប់គាំងក្នុងដីឲ្យរស់រានមានជីវិត និងបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត។

ការបាក់ដីបានកប់ឡានក្រុងចំនួន ៣ និងរថយន្ត jeepney មួយដែលកំពុងរង់ចាំបុគ្គលិកនៃក្រុមហ៊ុនរុករករ៉ែមាសមួយ និងបានបំផ្លាញផ្ទះចំនួន ៥៥ ខ្នងនៅក្បែរនោះ និងបណ្តាលឲ្យមនុស្ស ៣២ នាក់ផ្សេងទៀតរងរបួស។

ស្ថានទូតទីក្រុងម៉ានីលប្រចាំសហរដ្ឋអាម៉េរិកបានឲ្យដឹងថា តាមរយៈទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិកំពុងផ្តល់ជំនួយមនុស្សធម៌ចំនួន ១.២៥ លានដុល្លារដល់សហគមន៍ដែលរងផលប៉ះពាល់នៅកោះភាគខាងត្បូងនៃប្រទេសហ្វីលីពីនដែលកំពុងតែរងផលប៉ះពាល់ដោយការរអិលបាក់ដី។ក្រសួងការពារជាតិអាម៉េរិកក៏បានផ្តល់យន្តហោះដឹកទំនិញ C-130 ចំនួនពីរគ្រឿងផងដែរ ដើម្បីជួយចែកចាយកញ្ចប់អាហារដល់សហគមន៍ដែលរងផលប៉ះពាល់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង