ចិន៖ តូបលក់ទំនិញប្រមាណជាង ៥០០ តូប ត្រូវបានប្រទេសចិនដាក់តាំងពិព័រណ៍ដោយមានទាំងការលក់សម្ភារៈជាច្រើនប្រទេសចិនត្រៀមសម្រាប់ការស្វាគមន៍ពិធីបុណ្យចូលឆ្នាំចិនដែលនិងចូលមកដល់នាពេលខាងមុខនេះ។ តូបលក់សម្ភារៈជាច្រើនក្នុងក្រុងឆាងឈុនកំពុងតែដាក់តំរៀបគ្នាលក់សម្ភារះលំអ ចំណីអាហារ និងរបស់របរប្រើប្រាស់ជាច្រើនទៀត ប្រជាពលរដ្ឋក្នុងក្រុងឆាងឈុនបាននាំគ្នារីករាយជាមួយការលក់បញ្ចុះតម្លៃអីវ៉ាន់ជាច្រើនក្នុងឪកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ។
ក្រៅពីការដាក់លក់ទំនិញ និងសម្ភារៈប្រើប្រាស់ក៏មានការសម្តែងបែបប្រពៃណីចម្រៀង របាំ ល្ខោនជាច្រើនប្រភេទទៀតថែមទៀតផង។អាជីវករភាគច្រើនជាអ្នកភូមិក្នុងស្រុក លក់កសិផលក្នុងស្រុក រួមទាំងអាហារសម្រន់បែបប្រពៃណី អាហារឆ្អិន និងបន្លែផ្លែឈើស្រស់។ ក្រៅពីការលក់ផ្ទាល់នៅតូបអាជីវករផ្សេងៗទៀតក៏មានការ Live លក់ផលិតផលរបស់ខ្លួនទៅកាន់បណ្តាញផ្សព្វផ្សាយរបស់ចិនផងដែរ ការតាំងពិព័រណ៍ Zaohua Daji បានវិវត្តន៍ពីតូបលក់ដូរតាមដងផ្លូវតូចមួយកាលពីជិត ១០០ ឆ្នាំមុន ទៅជាផ្សារប្រជាប្រិយទំហំ ៥០,០០០ ម៉ែត្រការ៉េ ដែលមានតូបជាង ៦០០។
ក្នុងនោះក៏មានការពិព័រណ៍ Xizhuang នៅទីក្រុង Hancheng ខេត្ត Shaanxi ភាគពាយ័ព្យប្រទេសចិន បានបើកជាមួយនឹងការសម្តែងស្គរ និងគងដ៏ធំ ដោយមានអ្នកសំដែងជិត ៥០០ នាក់ និងមានអ្នកទស្សនាជាង ៣០,០០០ នាក់។ បុណ្យចូលឆ្នាំចិនត្រូវនឹងចាប់ផ្តើមពីថ្ងៃទី ១០ ខែកុម្ភៈឆ្នាំនេះ រហូតដល់ថ្ងៃទី ១៧ ខែកុម្ភៈ៕