Cc time web banner 054637

អតីតប្រធានាធិបតីឈីលីស្លាប់ ក្រោយធ្លាក់ឧទ្ធម្ភាគចក្រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អតីតប្រធានាធិបតីឈីលីលោក Sebastián Piñera

ឈីលី៖ អតីតប្រធានាធិបតីឈីលីលោក Sebastián Piñera ដែលបានបម្រើការជាប្រធានាធិបតីពីរអាណត្តិ និងជាអ្នកជំនួញមហាសេដ្ឋីផងដែរនោះ បានទទួលមរណភាពក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅអាយុ ៧៤ ឆ្នាំ។ មនុស្សបីនាក់ផ្សេងទៀតនៅលើយន្តហោះបានរួចជីវិតបន្ទាប់ពីធ្លាក់ក្នុងបឹងមួយនៅជិតទីក្រុង Lago Ranco ភាគខាងត្បូងនៃប្រទេសឈីលី។ ការកាន់ទុក្ខជាតិត្រូវបានប្រកាស នៅទូទាំងប្រទេសឈីលី។

លោក Sebastián Piñera ដែលជាអ្នកនយោបាយអភិរក្សរូបនេះត្រូវបានគេសរសើរថាបានកសាងកំណើនសេដ្ឋកិច្ចក្នុងប្រទេសឈីលីយ៉ាងឆាប់រហ័សក្នុងអំឡុងអាណត្តិដំបូងរបស់លោកពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៤។នៅក្រៅប្រទេស លោកត្រូវបានគេស្គាល់ថាជាអ្នកជួយសង្រ្គោះអ្នករុករករ៉ែចំនួន ៣៣ នាក់ដែលជាប់គាំងអស់រយៈពេល ៦៩ ថ្ងៃនៅក្រោមវាលខ្សាច់ Atacama ក្នុងឆ្នាំ ២០១០ ដែលជារឿងមួយដែលទាក់ទាញពិភពលោក ហើយក៏ជាស្នាដៃដ៏ពិសេសរបស់លោកក្នុងប្រតិបត្តិការជួយសង្រ្គោះកាលពីពេលកន្លងទៅ។ទោះជាយ៉ាងណាក៏ដោយអាណត្តិទី ២ របស់លោកចាប់ពីឆ្នាំ ២០១៨ដល់ឆ្នាំមុនត្រូវបានបំផ្លាញដោយភាពចលាចលសង្គមដោយហិង្សា។

សាកសពរបស់លោកត្រូវបានយកមកវិញដោយកងទ័ពជើងទឹកឈីលីបន្ទាប់ពីបានធ្លាក់នៅក្នុងតំបន់មួយដែលលោកបានទៅធ្វើវិស្សមកាលនៅទីនោះ បន្ទាប់ពីដំណឹងមរណភាពលោកប្រទេសឈីលីបានប្រកាសកាន់ទុក្ខរយៈពេលបីថ្ងៃ និងពិធីបុណ្យសពរដ្ឋ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង