វៀតណាម៖ ប៉ូលីសចរាចរណ៍ក្រុង Hai Phong បានផាកពិន័យអ្នកបើកឡានក្រុងម្នាក់ដែលឆ្លៀតឱកាសក្នុងពិធីបុណ្យចូលឆ្នាំវៀតណាមខាងមុខនេះដាក់អ្នកដំណើរ ៨១ នាក់ចូលទៅក្នុងរថយន្តដែលមានត្រឹម ៤១កៅអី។ប៉ូលីសបានវៀតណាមបានឲ្យដឹងថាតៃកុងឡាន លោក Vu Van Tiep ត្រូវបានពិន័យជាប្រាក់ចំនួន ២០ លានដុង (៨២០ ដុល្លារអាម៉េរិក) ជុំវិញនៃការដាក់អ្នកដំណើរលើសចំណុះក្នុងរថយន្តរបស់ខ្លួន ។
កាលពីយប់នៅថ្ងៃទី ៤ខែកុម្ភៈ ក្រុមល្បាតរបស់ប៉ូលីសនៅលើផ្លូវជាតិលេខ 10 ក្នុងទីក្រុងភាគខាងជើងបានឈប់រថយន្តក្រុងដែលធ្វើដំណើររវាងខេត្ត Nam Dinh និង Quang Ninh ដើម្បីត្រួតពិនិត្យជាប្រចាំ។ក្រុមប៉ូលីសបានរកឃើញរថយន្តក្រុងដែលផ្ទុកអ្នកដំណើរលើសចំនួនដោយមានអ្នកខ្លះអង្គុយជាប់ស្អិតគ្នាពេញឡាន ដែលនេះអាចនិងបង្កជាគ្រោះថ្នាក់បាន។ អ្នកដំណើរបានឡើងឡានក្រុងតាមដងផ្លូវជាជាងចំណតរថយន្ត ហើយបានបង់ថ្លៃតិចជាងថ្លៃធម្មតា ដូច្នេះហើយទើបធ្វើឱ្យមានការដាក់លើសចំណុះរបស់រថយន្ត។តាមក្រិត្យរបស់រដ្ឋាភិបាល អ្នកបើកបរត្រូវពិន័យជាប្រាក់ពី ៤០០.០០០ ដុង ទៅ ៦០ ម៉ឺនដុង ក្នុងមនុស្សម្នាក់ដែលពួកគេដឹកលើសចំណុះដែលបានកំណត់ និងអតិបរមា ៤០ លានដុង៕