Cctimesw1140xh150cm copy

ថៃនឹងរៀបចំ«សង្រ្កាន្តថៃ»រយៈពេល២១ថ្ងៃក្នុងខែមេសា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ថៃ៖ រដ្ឋាភិបាលថៃនឹងរៀបចំពិធីបុណ្យសង្ក្រាន្តថៃនៅទូទាំងប្រទេសចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២១ ខែមេសា នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាល។លោក Chai Wacharonke បានឲ្យដឹងថាពិធីបុណ្យសង្រ្កាន្តថៃនិងមានរយៈពេល២១ថ្ងៃក្នុងឆ្នាំនេះ ដែលជាពិធីបុណ្យសង្រ្កាន្តដ៏យូរមួយធ្វើឡើងបន្ទាប់ពីអង្គការយូណេស្កូបានទទួលស្គាល់ជាផ្លូវការនូវពិធីបុណ្យសង្ក្រាន្តនាពេលថ្មីៗនេះថាជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។លោកបន្ថែមទៀតថា អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) បានបង្ហាញវិញ្ញាបនបត្រទទួលស្គាល់ពិធីបុណ្យនេះជូនក្រសួងវប្បធម៌រួចហើយ។

បើតាមអ្នកនាំពាក្យថៃបានឲ្យដឹងថា ប្រទេសថៃនឹងទទួលខុសត្រូវនៃបណ្តាញវប្បធម៌ក្នុងខេត្តចំនួន ៧៦ និងក្នុងសង្កាត់ចំនួន ៥០ នៃទីក្រុងបាងកក។សង្ក្រាន្តជាថ្ងៃចូលឆ្នាំប្រពៃណីរបស់ថៃ ដោយមានការប្រារព្ធធ្វើឡើងនៅទូទាំងប្រទេសជាធម្មតានៅថ្ងៃទី ១៣-១៥ ខែមេសា ជារៀងរាល់ឆ្នាំ។ សកម្មភាពនៃពិធីបុណ្យចូលឆ្នាំថៃរួមមាន ការប្រគេនចង្ហាន់ដល់ព្រះសង្ឃ ការសម្តែងវប្បធម៌ និងការសម្តែងវប្បធម៌ប្រពៃណីជាច្រើនទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: សង្រ្កាន្តថៃ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង