Cctimesw1140xh150cm copy

អូស្រ្តាលីសម្តែងការខកចិត្តជាខ្លាំង ក្រោយចិនកាត់ទោសប្រហារជីវិតអ្នកនិពន្ធអូស្រា្តលី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក Yang Hengjun និងភរិយារបស់លោក 

ស៊ីដនី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានសម្តែងការខកចិត្ត និងប្រតិកម្មជាខ្លាំងក្រោយពីតុលាការចិនបានកាត់ក្តីកាត់ទោសប្រហារជីវិតអ្នកសរសេប្លុក និងជាអ្នកនិពន្ធម្នាក់មានដើមកំណើតនៅចិន សញ្ជាតិអូស្រា្តលី។ លោក Yang Hengjun ត្រូវបានតុលាការចិនសម្រេចកាត់ទោសប្រហារជីវិត ពីបទចោទប្រកាន់ចារកម្មយកព័ត៌មានឲ្យទៅប្រទេសដទៃ បន្ទាប់ពីជាប់ទោសពីរឆ្នាំក្នុងប្រទេសចិន តុលាការចិនបានសម្រេចព្យួរទោសប្រហារជីវិតរូបលោក ហើយឲ្យត្រឹមជាប់គុកមួយជីវិត។ អូស្រ្តាលីបានប្តេជ្ញាចិត្តនិងខិតខំស្វែងរកគ្រប់មធ្យោបាយដើម្បីជួយរូប លោក Yang Hengjun ឲ្យមានយុត្តិធម៌ឡើងវិញ។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese


នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានឲ្យដឹងថាអូស្តា្រលីបានបញ្ជូនសារ និងអ្នកការទូតទៅកាន់ប្រទេសចិន និងបានសម្តែងការខកចិត្តជាខ្លាំងជុំវិញការសម្រេចក្តីរបស់តុលការចិនដាក់ទោសរូបលោក Hengjun អស់មួយជីវិត លោកបានចាត់ទុកការសម្រេចចិត្តនេះគឺជាការធ្វើខុស របស់តុលាការចិន។លោកក៏បានកោះហៅ ឯកអគ្គរដ្ឋទូតចិនកាលពីម្សិលមិញដើម្បីជជែកដោះស្រាយបញ្ហាលោក Hengjun រដ្ឋាភិបាលរបស់លោកនឹង "ឆ្លើយតបដោយផ្ទាល់ និងច្បាស់លាស់លើសកម្មភាពដ៏ឃោឃៅនេះដោយប្រទេសចិន"។

លោក Yang Hengjun គឺជាជនជាតិចិន មានសញ្ជាតិអូស្រ្តាលីលោកគឺជាអ្នកសរសេរអំពីនយោបាយចិន និងអាម៉េរិក ជាអ្នកសរសេរប្លុកលទ្ធិប្រជាធិបតេយ្យដែលមានកេរ្តិ៍ឈ្មោះខ្ពស់ លោកធ្លាប់រស់នៅក្នុងទីក្រុងញូវយ៉កក្នុងនាមជាអ្នកប្រាជ្ញនៅសាកលវិទ្យាល័យ Columbia លោកត្រូវបានចាប់ខ្លួនពេលទៅលេងប្រទេសចិនក្នុងខែមករា ឆ្នាំ ២០១៩ រួមជាមួយប្រពន្ធរបស់គាត់។ ក្រុមមន្រ្តីចិនបានអះអាងថាពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៩ លោកត្រូវបានគេចោទប្រកាន់ពីបទធ្វើចារកម្មសម្រាប់ប្រទេសដទៃ ចិនមិនបានបង្ហាញអត្តសញ្ញាណជាសាធារណៈ ហើយព័ត៌មានលម្អិតនៃសំណុំរឿងប្រឆាំងរូបលោក Yang ទេ។ការកាត់ទោសប្រហារជីវិតដែលត្រូវបានព្យួរនៅក្នុងប្រទេសចិនផ្តល់ឱ្យជនជាប់ចោទនូវការលើកលែងទោសរយៈពេលពីរឆ្នាំពីការប្រហារជីវិត បន្ទាប់ពីនោះវាត្រូវបានប្តូរដោយស្វ័យប្រវត្តិទៅជាការជាប់ពន្ធនាគារអស់មួយជីវិត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង