Cctimesw1140xh150cm copy

ត្រាំប្រកាសតម្លើងពន្ធលើប្រទេសចិន ប្រសិនលោកជាប់ឆ្នោត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អតីតប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ

វ៉ាស៊ីនតោន៖ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងដាក់ពន្ធលើប្រទេសចិនម្តងទៀត ប្រសិនបើលោកជាប់ឆ្នោតក្នុងខែវិច្ឆិកាខាងមុខនេះ ហើយពន្ធនេះអាចនិងលើសពី ៦០ ភាគរយ។នេះបើតាមការអះអាងរបស់លោក លោក Trump នៅក្នុងបទសម្ភាសន៍មួយ ជាមួយកម្មវិធី Fox News "Sunday Morning Futures"។

អតីតប្រធានាធិបតីអាម៉េរិក និងជាបេក្ខជនក្នុងការបោះឆ្នោតអាណត្តិថ្មីលោក Trump បានដាក់ពន្ធលើទំនិញចិនដែលមានតម្លៃរាប់រយពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ និង ២០១៩ ចំពេលមានសង្រ្គាមពាណិជ្ជកម្មដ៏ធំរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ។ រដ្ឋបាល Biden បានរក្សាពន្ធគយ និងបានបន្ថែមការរឹតបន្តឹងថ្មីដែលហាមឃាត់ការនាំចេញឧបករណ៍អេឡិចត្រូនិកកម្រិតខ្ពស់ និងឧបករណ៍មួយចំនួនទៀតទៅកាន់ប្រទេសចិនបន្ទាប់ពីមានការព្រួយបារម្ភអំពីសុវត្ថិភាព៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង