Cctimesw1140xh150cm copy

លោក ផ្លុង វិចិត្រ ស្ថាបនិក និង ជាអគ្គនាយក ថ្លែងសារអបអរសាទរខួប៦ឆ្នាំនៃការបង្កើតសារព័ត៌មានស៊ីស៊ីថាមស៍

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ផ្លុង វិចិត្រ ស្ថាបនិក និង ជាអគ្គនាយកនៃអង្គភាពសារព័ត៌មានស៊ីស៊ីថាមស៍(The Cambodia China Times)។

ភ្នំពេញ៖លោក ផ្លុង វិចិត្រ ស្ថាបនិក និង ជាអគ្គនាយកនៃអង្គភាពសារព័ត៌មានស៊ីស៊ីថាមស៍(The Cambodia China Times)នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានផ្ញើសារអបអរសាទរខួប៦ឆ្នាំនៃការបង្កើតអង្គភាពសារព័ត៌មាន ស៊ីស៊ីថាមស៍។ក្នុងនាមជាស្ថាបនិក លោកមើលឃើញថា ស៊ីស៊ីថាមស៍ បានប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈនៃអ្នកសារព័ត៌មានបានយ៉ាងល្អ។

នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ អង្គភាពសារព័ត៌មាន ស៊ីស៊ីថាមស៍(The Cambodia China Times)ប្រារព្ធខួប៦ឆ្នាំនៃការបង្កើតសារព័ត៌មាន ស៊ីស៊ីថាមស៍ជាភាសាចិន និង ខួប៤ឆ្នាំ នៃការបង្កើតសារព័ត៌មាន ស៊ីស៊ីថាមស៍ ជាភាសាខ្មែរ។

លោក ផ្លុង វិចិត្រ ស្ថាបនិក និង ជាអគ្គនាយកនៃអង្គភាពសារព័ត៌មាន ស៊ីស៊ីថាមស៍(The Cambodia China Times)បានកត់សម្គាល់ឃើញថា ៦ឆ្នាំមុននៅពេលសារព័ត៌មាន ស៊ីស៊ីថាមស៍ បង្កើតឡើងនិងដាក់ឱ្យដំណើរការជាផ្លូវការ គឺជាប្រព័ន្ធផ្សព្វផ្សាយថ្មីជាភាសាចិនតែមួយគត់ដែលបង្កើតឡើងដោយយុវជនខ្មែរហើយក៏ជាប្រព័ន្ធផ្សព្វផ្សាយតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលចាប់ផ្តើមផ្សាយជាភាសាចិន។នៅឆ្នាំ២០២០បានបន្តបង្កើតជាបណ្តាញព័ត៌មានជាភាសាខ្មែរក្នុងប្រទេសកម្ពុជា ហើយបានក្លាយជាប្រព័ន្ធផ្សព្វផ្សាយដ៏សំខាន់មួយក្នុងប្រទេសកម្ពុជា។

បើតាមលោក ផ្លុង វិចិត្រ ដោយសារមានការគាំទ្រយ៉ាងខ្លាំងពីអ្នកឧកញ៉ា ពុងឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល កាណាឌីយ៉ា គ្រុប និង កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់បុគ្គលិកទាំងអស់ សារព័ត៌មាន ស៊ីស៊ីថាមស៍(The Cambodia China Times)បានក្លាយជាប្រព័ន្ធផ្សព្វផ្សាយដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលតែប៉ុន្មានឆ្នាំដ៏ខ្លីប៉ុណ្ណោះ។

លោកថ្លែងថា “ប៉ុន្មានឆ្នាំមកនេះ សារព័ត៌មាន ស៊ីស៊ីថាមស៍ បានប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈនៃអ្នកសារព័ត៌មាន ផ្តល់ឱ្យអ្នកអាននូវព័ត៌មានដែលមានលក្ខណៈទាន់ពេល វិជ្ជមាន និង អព្យាក្រឹត។”

ស៊ីស៊ីថាមស៍ ជាភាសាចិន ប្រកាន់ខ្ជាប់នូវស្មារតី ជួយជ្រំជ្រែងជនជាតិចិននៅក្នុងប្រទេសកម្ពុជា និង នៅក្រៅប្រទេសជុំវិញពិភពលោក ឱ្យយល់ដឹងពីការវិវឌ្ឍន៍ចុងក្រោយបង្អស់នៅកម្ពុជាផ្សព្វផ្សាយព័ត៌មានលម្អិត ស៊ីជម្រៅអំពីកម្ពុជា ជួយប្រជាជនកម្ពុជាឱ្យយល់កាន់តែស៊ីជម្រៅអំពីវិភាគទាន និង រួមចំណែកពីទំនាក់ទំនងកម្ពុជា-ចិន ក្នុងការជួយលើសេដ្ឋកិច្ច និង សង្គមកម្ពុជា។

កិច្ចខិតខំប្រឹងប្រែងដែលបានរៀបរាប់ខាងលើបានទទួលការកោតសរសើរដ៏ខ្ពស់ខ្ពស់ពីប្រិយមិត្តអ្នកអាន ដោយសរសើរសារព័ត៌មានស៊ីស៊ីថាមស៍យ៉ាងដូច្នេះថា៖ "ជាប្រព័ន្ធផ្សព្វផ្សាយភាសាចិនដែលយល់ច្បាស់ពីកម្ពុជា" និង "ជាប្រព័ន្ធផ្សព្វផ្សាយកម្ពុជាដែលយល់ច្បាស់បំផុតពីប្រទេសចិន"។

នៅថ្ងៃដ៏វិសេសវិសាលនេះ ក្នុងនាមជាស្ថាបនិក និង ជាអគ្គនាយកនៃអង្គភាពសារព័ត៌មានស៊ីស៊ីថាមស៍(The Cambodia China Times)លោកសូមថ្លែងអំណរគុណដល់សហការីទាំងអស់ ចំពោះការខិតខំប្រឹងប្រែង និងការលះបង់អស់ជាច្រើនឆ្នាំកន្លងមក និង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តអ្នកអាន និង អតិថិជនទាំងអស់សម្រាប់ការគាំទ្រអស់រយៈពេលយ៉ាងយូរមក។

លោក ផ្លុង វិចិត្រ បានលើកយកសារខ្លីថា “ សម្លឹងមើលទៅអនាគត យើងនឹងឆ្លើយតបនឹងបញ្ហាប្រឈមដោយស្ងប់ស្ងាត់ ហើយខិតខំចាប់យកឱកាសក្នុងការអភិវឌ្ឍន៍!”។ សារព័ត៌មានស៊ីស៊ីថាមស៍ នឹងមិនភ្លេចពីបំណងដើមរបស់ខ្លួន ឆ្ពោះទៅមុខ និង បន្តក្លាយជាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងប្រទេសកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង