Cctimesw1140xh150cm copy

អ៊ីរ៉ង់៖ ការវាយប្រហាររបស់អាម៉េរិកគឺជាកំហុសយុទ្ធសាស្រ្ត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់

អ៊ីរ៉ង់៖ អ៊ីរ៉ង់បានហៅការវាយប្រហារតាមអាកាសរបស់អាម៉េរិកលើអ៊ីរ៉ង់ និងស៊ីរីថាជា "កំហុសយុទ្ធសាស្ត្រ" បន្ទាប់ពីគោលដៅចំនួន ៨៥ ត្រូវបានវាយប្រហារទូទាំងតំបន់កាលពីថ្ងៃសុក្រ។ ក្រសួងការបរទេសអ៊ីរ៉ង់បានអះអាងថាការវាយប្រហារលើអ៊ីរ៉ាក់ និងស៊ីរី "នឹងមិនមានលទ្ធផលអ្វីក្រៅពីការបង្កើនភាពតានតឹង និងអស្ថិរភាពនៅក្នុងតំបន់ឡើយ"ហើយការវាយប្រហារសងសឹករបស់សហរដ្ឋអាម៉េរិកនឹងនាំមកនូវ "ផលវិបាកដ៏មហន្តរាយ" សម្រាប់តំបន់មជ្ឈិមបូព៌ា។មន្ត្រីអ៊ីរ៉ាក់បានអះអាងទៀតថាយ៉ាងហោចណាស់មនុស្ស ១៦ នាក់ រួមទាំងជនស៊ីវិលផងដែរ ត្រូវបានសម្លាប់ជាលទ្ធផលនៃការវាយប្រហាររបស់អាម៉េរិក។

បើតាមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានចាត់ទុកការវាយប្រហារនេះគឺជាការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសរបស់អ៊ីរ៉ាក់ ហើយវានឹងប៉ះពាល់ដល់ "សន្តិសុខ និងស្ថិរភាពនៃប្រទេសអ៊ីរ៉ាក់ និងតំបន់"មជ្ឈិមបូព៌ាទាំងមូល។

យន្តហោះអាម៉េរិកជាច្រើនបានចូលរួម រួមទាំងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយបានឈានជើងចូលសមរភូមិក្នុងតំបន់មជ្ឈិមបូព៌ា ទីតាំងចំនួនប្រាំពីររបស់អ៊ីរ៉ាក់ និងស៊ីរីត្រូវបានវាយប្រហារ ក្នុងនោះមាន ៤កន្លែងនៅស៊ីរី និងបីនៅអ៊ីរ៉ាក់ ជាមួយនឹងគោលដៅជាង ៨៥ ត្រូវបានវាយប្រហារបន្ថែម។

សហរដ្ឋអាម៉េរិកបានបើកការវាយប្រហារសងសឹកជាការឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីសប្តាហ៍មុនលើមូលដ្ឋានយោធាអាម៉េរិកដែលបានសម្លាប់ទាហានអាម៉េរិកបីនាក់។ សេតវិមានបានថ្កោលទោសការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ហើយបានប្រកាសឆ្លើយតបភ្លាមៗ។សហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេសក៏បានចាប់ផ្តើមការវាយប្រហាររួមគ្នាថ្មីមួយលើគោលដៅក្រុម Houthi ក្នុងប្រទេសយេម៉ែនកាលពីថ្ងៃសៅរ៍ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង