Cctimesw1140xh150cm copy

កូរ៉េខាងជើង«បាញ់មីស៊ីលឆ្លងទ្វីប»ជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រខាងលិច

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ព្យុងយ៉ាង៖ កូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីបជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រខាងលិចក្បែរព្រំដែនប្រទេសកូរ៉េខាងត្បូង។ ការបាញ់ប្រហារនិងគំរាមគំហែងសន្តិសុខនៃឧបទ្វីបរបស់កូរ៉េទាំងពីរនេះធ្វើឡើងក្រោយកំដៅរវាងប្រទេសកូរ៉េខាងជើង និងត្បូងកំពុងតែស្ថិតក្នុងបន្ទាត់ប្រកាសអាសន្ន។

អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូលបាននិយាយថា យោធាបាន "រកឃើញការបាញ់មីស៊ីលរបស់កូរ៉ខាងជើង កើតឡើងនៅរសៀលថ្ងៃសុក្រ" កូរ៉េខាងជើងបានបាញ់ចូលទៅក្នុងសមុទ្រនៃឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសកូរ៉េខាងត្បូង។យោធាកូរ៉េខាងត្បូង "បានបង្កើនការឃ្លាំមើលនិងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក"។ យោធាកូរ៉េខាងត្បូងក៏បានត្រៀមខ្លួនជាស្រេចប្រសិនបើមានការវាយប្រហារណាមួយកើតឡើងលើប្រទេសរបស់ខ្លួន។

កាលពីថ្ងៃអាទិត្យ លោក Kim ក៏បានត្រួតពិនិត្យលើការបាញ់បង្ហោះមីស៊ីល Pulhwasal-3-31 ចំនួនពីរ ដែលជាប្រភេទមីស៊ីល Cruise យុទ្ធសាស្ត្រថ្មី ដែលតាមប្រភពពីនាវាមុជទឹកកូរ៉េខាងជើង។ក្រុងព្យុងយ៉ាងក៏បានអះអាងក្នុងខែនេះថាបានសាកល្បង«ប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹក» និងមីស៊ីលបាលីស្ទីកលឿនជាងសំឡេងផងដែរ។

ក្រុមអ្នកវិភាគបានព្រមានថា កូរ៉េខាងជើងអាចនឹងសាកល្បងមីស៊ីល Cruise មុនពេលបញ្ជូនមីស៊ីលទៅរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន ក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលបានអះអាងថា លោក Kim បានដឹកជញ្ជូនអាវុធទៅកាន់ទីក្រុងមូស្គូ ជាផ្នែកនៃកិច្ចព្រមព្រៀងខុសច្បាប់ដែលអាចកើតមាន ដែលត្រូវបានហាមឃាត់ដោយការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិជុំវិញនៃការផ្តល់ជំនួយសព្វាវុធដល់រុស្សីក្នុងការធ្វើសង្រ្គាមជាមួយអ៊ុយក្រែន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង