ចិន៖ ប្រធានាធិបតីចិនលោក ស៊ីជិនភីង កាលពីថ្ងៃព្រហស្បតិ៍បានចុះត្រួតពិនិត្យការស្ទុះងើបឡើងវិញនៃផលិតកម្មកសិកម្មនៅក្នុងភូមិមួយដែលរងផលប៉ះពាល់ដោយទឹកជំនន់កាលពីឆ្នាំមុននៅក្នុងទីក្រុង Tianjin ភាគខាងជើងនៃប្រទេសចិនមុនពិធីបុណ្យនិទាឃរដូវរឺបុណ្យចូលឆ្នាំចិនដែលនិងចូលមកដល់នាពេលខាងមុខនេះ។
ក្នុងអំឡុងពេលទស្សនកិច្ចត្រួតពិនិត្យរបស់លោកនៅទីក្រុងធានជីន លោកស៊ី បានសម្តែងការសោកស្តាយដល់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារទឹកជំនន់កាលពីឆ្នាំមុន លោកក៏បានអំពាវនាវឲ្យមន្រ្តីក្នុងតំបន់យកចិត្តទុកដាក់មើលថែ ការពារ និងទប់ស្កាត់គ្រោះមហន្តរាយផ្សេងៗដែលអាចនិងកើតមានឡើងម្តងទៀតក្នុងទីក្រុងធានជីង។ លោកស៊ីក៏បានធ្វើដំណើរទៅជួបប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ឆ្នាំកន្លង និងបានជជែកជាមួយប្រជាជនក្នុងតំបន់ផងដែរ។
ភូមិ Diliubu ស្ថិតនៅភាគនិរតីនៃស្រុក Xiqing ទីក្រុង Tianjin ។ បច្ចុប្បន្នមានប្រជាជន ១,៥៣០ គ្រួសារ ជាមួយអ្នកភូមិ ៤,៨៧៦ នាក់កំពុងតែរស់នៅ ។ ភូមិនេះមានផ្ទៃដី ១.១០០ ហិកតា ដែលក្នុងនោះមានផ្ទៃដីដាំដុះជាង ៦៦០ ហិកតា។នៅឆ្នាំ ២០២៣ ប្រាក់ចំណូលប្រតិបត្តិការសមូហភាពនៃភូមិទាំងមូលបានលើសពី ៧ លានយន់ (ជិត ១ លានដុល្លារអាម៉េរិក) ។ ឧស្សាហកម្មសំខាន់ៗក្នុងភូមិគឺការដាំដំណាំកសិកម្ម និងគម្រោងសមាហរណកម្មកសិកម្ម និងទេសចរណ៍។ ទឹកជំនន់បានវាយប្រហារភូមិ Dilibu នៅដើមខែសីហាឆ្នាំ ២០២៣ ប្រជាជនសរុបចំនួន ១៧៩ គ្រួសារនៅទីនោះត្រូវបានជម្លៀសនិងផ្លាស់ប្តូរទីលំនៅហើយផ្ទៃដីជិត ៧០០ ហិកតាត្រូវបានជន់លិចរួមទាំងផ្ទះកញ្ចក់ចំនួន ២,០២២ ដែលសម្រាប់ដំណាំរងការបំផ្លិចបំផ្លាញ៕