កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យកន្លែងផលិតនាវាចម្បាំង របស់កូរ៉េខាងជើង ក្នុងដំណើរចុះត្រួតពិនិត្យនោះលោកក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកម្លាំងទ័ពជើងទឹកដ៏រឹងមាំមួយរបស់កូរ៉េខាងជើងក្នុង "ការត្រៀមធ្វើសង្គ្រាម" ប្រសិនបើមានការវាយប្រហារណាមួយកើតឡើង។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងត្បូងបានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក គីម កំពុងត្រូវបានផ្សព្វផ្សាយជាសាធារណៈ បន្ទាប់ពីកូរ៉េខាងជើងបានសាកល្បងមីស៊ីលនាវាមុជទឹកថ្មីរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ដោយបានបាញ់មីស៊ីលជាលើកទីពីរក្នុងរយៈពេលមួយសប្តាហ៍ និងបង្កើនល្បឿនអាវុធនុយក្លេអ៊ែររបស់កងទ័ពជើងទឹករបស់ខ្លួន ដែលនេះជាការបង្ហាញសាច់ដុំនៃអាវុធនុយក្លេអ៊ែររបស់ខ្លួនឲ្យទៅលោកខាងលិចបានឃើញ។ រូបថតដែលចេញផ្សាយដោយរដ្ឋកូរ៉េខាងជើង KCNA បង្ហាញថាលោក គឹម សម្លឹងមើលជុំវិញកន្លែងផលិតនាវាជាមួយមន្ត្រីរបស់លោក៕