រុស្សី៖ ប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថាយន្តហោះដឹកជញ្ជូន Il-76 របស់រុស្សី ដែលផ្ទុកអ្នកទោសអ៊ុយក្រែន ៦៥នាក់ ត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលប្រឆាំងយន្តហោះ Patriot ដែលផលិតដោយសហរដ្ឋអាម៉េរិក រហើយរុស្សីក៏ចង់ឱ្យមានការស៊ើបអង្កេតអន្តរជាតិលើឧបទ្ទវហេតុនេះផងដែរ។
យោងតាមគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្សីបានឲ្យដឹងថាយន្តហោះយោធា Il-76 ត្រូវបានវាយប្រហារដោយមីស៊ីលដែលត្រូវបានបាញ់ចេញពីតំបន់ Kharkov ហើយឯកសារមួយចំនួនត្រូវបានរកឃើញនៅកន្លែងធ្លាក់យន្តហោះនៅ Belgorod ដែលជាកម្មសិទ្ធិរបស់យោធាអ៊ុយក្រែនដែលត្រូវបានសម្លាប់នៅក្នុងឧបទ្ទវហេតុនេះ។ យន្តហោះដឹកជញ្ជូន Il-76 របស់រុស្សី ដែលមានអ្នកទោសអ៊ុយក្រែន ៦៥ នាក់ សមាជិកនាវិក ៦ នាក់ និងអ្នករួមដំណើរ ៣ នាក់បានធ្លាក់នៅតំបន់ Belgorod របស់ប្រទេសរុស្សីកាលពីថ្ងៃទី ២៤ ខែមករា រុស្សីបានចោទប្រកាន់អាម៉េរិកជាអ្នកនៅពីក្រោយនៃការធ្លាក់យន្តហោះដឹកអ្នកទោសអ៊ុយក្រែនរបស់រុស្សី៕