Cctimesw1140xh150cm copy

ជនជាតិចិនភាគតិច Tujia ប្រារព្ធពិធីបុណ្យមុនចូលឆ្នាំចិនមកដល់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ក្រុមជនជាតិភាគតិច Tujia ក្នុងតំបន់ Laifeng នៃខេត្ត Hubei

ចិន៖ ក្រុមជនជាតិភាគតិច Tujia ក្នុងតំបន់ Laifeng នៃខេត្ត Hubei ភាគកណ្តាលប្រទេសចិន បានចំណាយពេលវិស្សមកាលតូចមួយដំណើរការពិធីបុណ្យនិទាឃរដូវប្រហែលដប់ថ្ងៃក្រោយមិនពិធីបុណ្យចូលឆ្នាំចិនចូលមកដល់ ការប្រារព្ធពិធីនេះរួមបញ្ចូលជាមួយនឹងការសម្តែងទំនៀមទម្លាប់ប្រពៃណីក្នុងស្រុកប្លែកៗ និងសកម្មភាពផ្សេងទៀតក្នុងបរិយាកាសពិធីបុណ្យដែលប្រមូលផ្តុំមនុស្សជិត ១,០០០នាក់ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំចិនដែលនឹងចូលមកដល់នាពេលខាងមុខនេះ។

ការប្រារព្ធពិធីបុណ្យវិស្សមកាលតូច ដែលគេស្គាល់ថាជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាធម្មតាត្រូវបានប្រារព្ធឡើងនៅកន្លែងមានទីវាធំ និងមានការចូលរួមពីមហាជនជាច្រើនអ្នកស្រុក ដែលបានរួមគ្នាចម្អិនម្ហូបប្រពៃណីជនជាតិដើមភាគតិច Tujia ។ពិធីជប់លៀងនេះ តែងតែមានមុខម្ហូបដូចជា សាច់ក្រក និងសាច់គោចៀន គឺជាឱកាសដ៏កម្រមួយសម្រាប់អ្នកដែលត្រឡប់មកផ្ទះវិញ ដើម្បីជួបជុំសមាជិកគ្រួសារ និងញាតិមិត្ត និងអ្នកទេសចរ ដើម្បីរីករាយជាមួយអាហារឆ្ងាញ់ៗក្នុងស្រុក។

លោក Tian Longxiu អ្នកភូមិក្នុងតំបន់បាននិយាយថា យើងទើបតែត្រលប់មកផ្ទះនៅទីនេះនៅក្នុងភូមិថ្ងៃនេះសម្រាប់ការប្រារព្ធពិធីចូលឆ្នាំថ្មី។ ទាំងនេះគឺជាមុខម្ហូបបុរាណទាំងអស់ដែលយើងចូលចិត្តញាំ និងចម្អិនក្នុងពិធីបុណ្យ" ។លោកបន្ថែមថាខ្ញុំគិតថាបរិយាកាសនៅទីនេះមានភាពរស់រវើក ហើយប្រជាជននៅទីនេះមានភាពកក់ក្តៅ និងរីករាយជាខ្លាំងក្នុងការចូលមកដល់នៃពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ។

ក្រុមជនជាតិភាគតិច Tujia តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីមកដល់តាមច័ន្ទគតិជាមួយនឹងចំនួនប្រជាជនសរុបជាង ៨ លាននាក់ ជនជាតិ Tujia គឺជាក្រុមជនជាតិភាគតិចដែលត្រូវបានទទួលស្គាល់ជាផ្លូវការធំជាងគេទី ៨ នៅក្នុងប្រទេសចិន ដែលរស់នៅលើភ្នំ Wuling ដែលជាប់ព្រំដែនរួមនៃខេត្ត Hunan, Hubei និង Guizhou និងក្រុង Chongqing ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង