Cctimesw1140xh150cm copy

«ព្រះពុទ្ធរូប»ធ្វើពីស្ពាន់ទម្ងន់ ២តោន ត្រូវបានតម្កល់នៅវត្តគីរីជលសារកោះរ៉ុង ខេត្តព្រះសីហនុ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ខេត្តព្រះសីហនុ៖ ព្រះពុទ្ធរូបមួយអង្គសាងសង់ពីស្ពាន់ មានកម្ពស់ ៣,១១៩ម៉ែត្រ និងទម្ងន់ ២តោន នាថ្ងៃទី៣១មករា ត្រូវបានដង្ហែរយកមកតម្កល់លើបល្ល័ង នៅព្រះវិហារវត្តគីរីជលសារកោះរ៉ុង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ទុកសម្រាប់ឱ្យពុទ្ធបរិស័ទគោរពបូជា។ ព្រះពុទ្ធរូបអង្គនេះសាងសង់ឡើងតាមរចនាប័ទ្មខ្មែរ មានខ្នាត និងប្លង់ព្រះពុទ្ធរូបត្រឹមត្រូវតាមខ្នាត។

ការដង្ហែរព្រះពុទ្ធរូបសាងសង់អំពីស្ពាន់នេះ ដើម្បីយកមកតម្កល់ក្នុងព្រះវិហារវត្តគីរីជលសារកោះរ៉ុង ដើម្បីឱ្យពុទ្ធបរិស័ទជិតឆ្ងាយគោរពបូជាតាមបែបព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ហើយមកដល់ពេលបច្ចុប្បន្នសំណង់ព្រះវិហារនេះសាងសង់បានប្រមាណជា ៩០ភាគរយ គ្រោងនឹងបញ្ចប់នៅខែ១២ ឆ្នាំ២០២៤ខាងមុខ។

ចំពោះការសាងសង់ព្រះវិហារនេះលឿន ឬឆាប់ដោយសារបានរៀបចំគណៈកម្មាធិការគ្រប់គ្រងនៃការសាងសង់បានត្រឹមត្រូវ រៀបចំផែនទី និងប្លង់សាងសង់ទៅតាមក្បួនខ្នាត ពិសេសថែមទៀតនោះ ក្រុមការងារជំនាញ និងបច្ចេកទេសក្នុងការសាងសង់ព្រះវិហារ ធ្វើឱ្យដំណើរការសាងសង់បានលឿនតាមការគ្រោងទុក។

សូមជម្រាបថា សំណង់ព្រះវិហារវត្តគីរីជលសារកោះរ៉ុងនេះ វាគឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ទុកឱ្យបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកប្រតិបត្តិ និងទស្សនានាពេលខាងមុខ ព្រោះសំណង់ព្រះវិហារនេះ គឺសាងសង់តាមរចនាប័ទ្មខ្មែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង