បាងកក៖ តុលាការកំពូលនៃប្រទេសថៃបានចេញបញ្ជាឲ្យគណបក្សចលនាឆ្ពោះទៅមុខ លុបចោលជាបន្ទាន់នូវគោលនយោបាយកំណែទម្រង់ច្បាប់នៃការប្រមាថព្រះមហាក្សត្រថៃ ការចេញបញ្ជាឲ្យលុបចោលនេះធ្វើឡើងបន្ទាប់ពីតុលាការថៃបានសម្រេចឲ្យគណបក្សឆ្ពោះទៅមុខដែលដឹកនាំដោយលោក ភិថា លឹមចារើនរាត់ដំណើរការគណបក្សរបស់ខ្លួនសារឡើងវិញ។
គណបក្សឆ្ពោះទៅមុខបានទទួលអាសនៈភាគច្រើននៅក្នុងការបោះឆ្នោតចុងក្រោយសម្រចឲ្យដំណើរការបក្សនយោបាយរបស់ខ្លួនសារឡើយវិញ បន្ទាប់ពីមានការចម្រូងចម្រាស់ជាច្រើនជុំវិញនៃគោលនយោបាយការកែប្រែច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ ដែលដាក់ទោសដាក់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ ការធ្វើកំណែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រនេះបានធ្វើឱ្យក្រុមឥស្សរជនអភិរក្សនិយមដ៏មានឥទ្ធិពលរបស់ស្តេចថៃមានការភ័យខ្លាចជាខ្លាំងប្រសិនបើបក្សឆ្ពោះទៅមុខជាប់ឆ្នោត។
តុលាការធម្មនុញ្ញកាលពីថ្ងៃពុធបានសម្រេចថា ការធ្វើកំណែទម្រង់ច្បាប់ដ៏តឹងរឹងរបស់ប្រទេសថៃដែលការពារព្រះមហាក្សត្រ Maha Vajiralongkorn ស្មើនឹងការប៉ុនប៉ងដើម្បី "ផ្តួលរំលំរបបរាជានិយម"។តុលាការបាននិយាយថា ផែនការធ្វើវិសោធនកម្មច្បាប់បរិហារកេរ្តិ៍ព្រះមហាក្សត្របានបង្ហាញពី "ចេតនាបំបែករបបរាជានិយមចេញពីប្រជាជាតិថៃ ដែលបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សន្តិសុខរបស់រដ្ឋ"។
អ្នករិះគន់បានអះអាងថា ច្បាប់នេះត្រូវបានធ្វើឡើងដើម្បីការពារព្រះរាជវង្សានុវង្សពីការរិះគន់ ឬការចំអកណាមួយពីប្រជាជនថៃ។ក្នុងខែនេះ បុរសម្នាក់ត្រូវបានតុលាការថៃកាត់ទោសឲ្យជាប់ពន្ធនាគារ ៥០ ឆ្នាំពីបទបង្ហោះតាមហ្វេសប៊ុកជាបន្តបន្ទាប់ចាត់ទុកថាប្រមាថព្រះមហាក្សត្រ។ហើយកាលពីខែមីនាឆ្នាំមុន បុរសម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទលក់ប្រតិទិនបែបកំប្លែងដែលមានរូបព្រះមហាក្សត្រថៃ។
កំណែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រថៃ ដែលត្រូវបានគេស្គាល់នៅក្នុងប្រទេសថៃថាក្នុងរដ្ឋធម្មនុញ្ញមាត្រា ១១២ គឺជាប្រធានបទសំខាន់នៃបាតុកម្ម ដែលបង្ហាញពីការរិះគន់ជាសាធារណៈដែលមិនធ្លាប់មានពីមុនមកចំពោះគ្រួសាររាជវង្ស។មនុស្សជាង ២៥០ នាក់បានប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ បន្ទាប់ពីការតវ៉ាបានផ្ទុះឡើងកាលពីពេលកន្លងទៅ៕