Cctimesw1140xh150cm copy

មីយ៉ាន់ម៉ាផ្ទេរ«ឧក្រិដ្ឋជនធំៗ១០នាក់»ទៅឲ្យប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ក្រុមមេឧក្រិដ្ឋជន

មីយ៉ាន់ម៉ា៖ ប៉ូលិសមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារបានប្រគល់មេឧក្រិដ្ឋជនសំខាន់ៗចំនួនប្រាំមួយនាក់នៃក្រុមអ្នកចាប់ជំរិតធំៗ និងជនសង្ស័យឧក្រិដ្ឋជនសំខាន់ៗចំនួនបួននាក់ទៀតទៅប្រទេសចិនវិញ។ មេឧក្រិដ្ឋជនទាំង ១០ នាក់ត្រូវបានអមដោយមន្ត្រីប៉ូលីសចិនត្រឡប់ទៅប្រទេសចិនវិញតាមរយៈជើងហោះហើរមួយបានចុះចតនៅទីក្រុង Kunming កាលពីល្ងាចថ្ងៃអង្គារ ក្រុមប៉ូលិសសម្ងាត់ចិនបានអះអាងថានេះគឺជាសមិទ្ធិផលដ៏សំខាន់មួយទៀតនៃកិច្ចសហប្រតិបត្តិការប៉ូលីសចិន និងមីយ៉ាន់ម៉ាក្នុងការអនុវត្តច្បាប់ក្នុងការចាប់មេឧក្រិដ្ឋជនធំៗដែលកំពុងរកស៊ីថ្នាំញៀន និងជួយដូរមនុស្ស។

ប្រទេសចិនបានអះអាងថានេះគឺការប្តេជ្ញាចិត្ត និងឆន្ទៈដ៏មុតមាំរបស់ប្រទេសទាំងពីរក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបោកប្រាស់ឆ្លងដែន ហើយធ្វើការរួមគ្នាដើម្បីរក្សាសន្តិសុខ និងស្ថិរភាពក្នុងប្រទេសទាំងពីរ។មន្រ្តីប៉ូលិសចិនបានឲ្យដឹងថា តាំងពីយូរយារណាស់មកហើយ ក្រុមឧក្រិដ្ឋជនជាច្រើននៅក្នុងតំបន់ Kokang ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បានរៀបចំដោយបើកចំហនូវក្រុមអ្នកជួយដូរប្រដាប់អាវុធ និងប្រព្រឹត្តបទឧក្រិដ្ឋបោកប្រាស់តាម Online និងការជួយដូរមនុស្ស ដោយក្រុមឧក្រិដ្ឋជនច្រើនប្រើឧក្រិដ្ឋកម្មហិង្សា និងធ្ងន់ធ្ងរដូចជាមនុស្សឃាតដោយចេតនា របួសដោយចេតនា និងការឃុំខ្លួនមនុស្សដោយខុសច្បាប់។

កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៣ ប៉ូលីសចិនបានប្រកាសជូនចេញរង្វាន់ជាសាធារណៈសម្រាប់អ្នកដែលបានបញ្ចូនព័ត៌មានអំពីទីតាំងមេដឹកនាំទាំង ១០ រូបនៃក្រុមឧក្រិដ្ឋជនបោកប្រាស់ Online នៅក្នុងតំបន់ Kokang ហើយបានបញ្ជូនក្រុមការងារទៅប្រទេសមីយ៉ាន់ម៉ាដើម្បីធ្វើការស៊ើបនិងចាប់ខ្លួន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង