Cctimesw1140xh150cm copy

ឆ្នាំ២០២៣៖ ផលិតផល«ស្រូវសរីរាង្គ»កើនឡើង៧៦.៦% ខណៈការលក់ចេញរបស់កសិករមានតម្លៃខ្ពស់ជាងទីផ្សារ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ក្រោយពីបានបិទបញ្ចប់ការប្រមូលទិញស្រូវពីសមាជិកគម្រោងស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ ឬស្រូវត្រយង (IBIS RICE) នៅតាមតំបន់គោលដៅឃើញថាទិន្នផលស្រូវរបស់កសិករស្រូវត្រយង (IBIS RICE)មានការកើនឡើងលើសពីការរំពឹងទុកជាពិសេស ផលិតផលស្រូវដែលលក់ចេញបានកើនឡើងរហូតដល់ ៧៦.៦ភាគរយបើធៀបទៅនឹងបរិមាណសរុបកាលពីឆ្នាំ២០២២។ ផលិតផលស្រូវលក់ចេញកើនឡើងដែលនាំឱ្យកសិករជាសមាជិកទទួលបានប្រាក់ចំណូលជាមធ្យមជិត ៣.៣ លានរៀលក្នុងមួយគ្រួសារ។

បើតាមការបញ្ចាក់ពីលោក កែវ សុជាតិ នាយកប្រតិបត្ដិនៃអង្គការសន្សំម្លប់ព្រៃបានឲ្យដឹងថា៖ «ក្នុងឆ្នាំ២០២៣ចំនួនកសិករជាសមាជិក ដែលបានលក់ស្រូវទៅឱ្យក្រុមហ៊ុនអាយប៊ីសរ៉ាយស៍មានការកើនឡើងច្រើននឹងបានប្រាក់ចំណូលពីការលក់ស្រូវសរីរាង្គមានការកើនឡើងប្រមាណ ១៤.៤ភាគរយ បើធៀបនឹងទៅឆ្នាំ២០២២។ សម្រាប់តម្លៃលក់ចេញនៃស្រូវសរីរាង្គរបស់កសិករសមាជិកក៏មានតម្លៃខ្ពស់ជាងទីផ្សារ ជាមធ្យមប្រមាណ ៥៤ ភាគរយ ដែលមានតម្លៃចាប់ពី ១៨៥០រៀល រហូតដល់ ២០៥០រៀលក្នុង១គីឡូក្រាម។ ក្រៅពីមានស្រូវសម្រាប់លក់ចេញ ក្នុងតម្លៃខ្ពស់នេះកសិករស្រូវត្រយងក៏មានស្រូវគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសាររបស់ខ្លួនផងដែរ។»

នាពេលបច្ចុប្បន្នគម្រោងស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ ឬស្រូវត្រយង (IBIS RICE) បានអនុវត្ដន៍នៅក្នុងខេត្ដចំនួន៤ នៅក្នុង ប្រទេសកម្ពុជាមានដូចជា ខេត្ដព្រះវិហារ ខេត្ដស្ទឹងត្រែង ខេត្ដរតនគិរី និងខេត្ដមណ្ឌលគិរី ក្នុងនោះមានសមាជិកសរុបចំនួន ២៣៧១ គ្រួសារក្នុងឆ្នាំ២០២៣។

លោកកែវ សុជាតិបានបញ្ចាក់ថា ការអនុវត្តគម្រោងស្រូវត្រយងបានជួយលើកកម្ពស់ជីវភាព និងជំរុញអោយប្រជាកសិករដែលរស់នៅក្នុងដែន និងក្បែរតំបន់អភិរក្ស ចូលរួមក្នុងការការពារធនធានធម្មជាតិតាមរយៈការធ្វើកសិកម្មតាមគោលការណ៍សរីរាង្គដែលមានទីផ្សារលក់ច្បាស់លាស់ នឹងតម្លៃខ្ពស់ និងគោរពតាមគោលការណ៍ការពារធនធានធម្មជាតិ និងសង្រ្គោះសត្វព្រៃ។ លើសពីនេះគម្រោងក៏បានជួយធានានូវ សន្ដិសុខសុវត្ថិភាពស្បៀងអាហារក្នុងតំបនគោលដៅ និងជួយជីវភាពសមាជិកគ្រួសារដែលចូលគម្រោងផងដែរ។

គម្រោងស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ ឬស្រូវត្រយង (IBIS RICE) កំពុងទទួលបានការគាំទ្រ និងសហការណ៍ដោយ ក្រសួងបរិស្ថាន USAID មរតកបៃតង, អង្គការសមាគមអភិរក្សសត្វព្រៃ (WCS), អង្គការអភិរក្សអន្ដរជាតិ (Conservation International), Critical Ecosystem Partnership Funds (CEPF), ក្រុមហ៊ុន អាយប៊ីសរ៉ាយ៍ (IBIS Rice Conservation Company), គម្រោងរេដបូក កែវសីមា, Rising Phoenix និង អង្គការជិវិតធម្មជាតិនៅកម្ពុជា៕  


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង