ចិន៖ ប្រធានាធិបតីចិនលោក ស៊ីជិនភីង បានបន្តការស្វាគមន៍ពិធីបុណ្យចូលឆ្នាំចិនដែលនិងចូលមកដល់នាពេលខាងមុខនេះដល់អតីតយុទ្ធជនយោធារបស់ប្រទេសចិនដែលបានពាក់លីជីវិតការពារទឹកដីដ៏ពិសិទ្ធ។ លោក ស៊ី ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើការស្វាគមន៍ចូលរួមពិធីជប់លៀងធ្វើសម្រាប់មន្ត្រីយោធាចូលនិវត្តន៍នៃកងទ័ពដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង។
លោកប្រធានាធិបតីចិនបានសម្តែងការគួរសម និងសួរសុខទុកដល់អតីតយុទ្ធជនយោធាចិនដែលបានចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យ។ ក្រុមអតីតយុទ្ធជនយោធាចិនបានសម្តែងភាពរីករាយជាខ្លាំងជុំវិញនៃសមិទ្ធិផលសំខាន់ៗដែលបក្ស និងយោធាសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមក។អតីតយុទ្ធជនយោធាបានប្តេជ្ញាថានឹងប្រមូលផ្តុំគ្នាកាន់តែជិតស្និទ្ធជាមួយ លោក ស៊ីជិនភីង និងគាំទ្រការណែនាំរបស់លោកស៊ី ដើម្បីបន្តការអភិវឌ្ឍន៍ និងធ្វើឲ្យប្រទេសចិនកាន់តែរីកចម្រើនបន្តទៀត។
ក្នុងពិធីជប់លៀងដ៏ធំនេះមានទាំងការសម្តែងភាគច្រើនរួមមានបទចម្រៀង និងរបាំយ៉ាងរស់រវើក បង្ហាញពីសមិទ្ធិផលដ៏អស្ចារ្យនៃបុព្វហេតុដ៏ធំធេងនៃការពង្រឹងកងទ័ពក្នុងយុគសម័យថ្មី ភាពស្មោះត្រង់របស់នាយទាហាន និងយោធិនទាំងអស់នៃកងទ័ពទាំងមូលរបស់ប្រទេសចិន និងការខិតខំកសាងយោធាឱ្យរឹងមាំ៕